ភ្នំពេញ : ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង យោគយល់គ្នា អនុវត្តគំនិតផ្ដួចផ្ដើម កិច្ចសហប្រតិបត្តិការ រវាងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម និងសមាគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ (AE MSJ) ដែលប្រព្រឹត្តទៅនៅក្នុងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ លោក ជិន តារ៉ា នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម និងលោកបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ “ស.ស.អ.អ.ជ” (ASSOCIATION OF ELECTRONIC MEDIA OF MSJ “AEMSJ”) បានចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលជំនាញបច្ចេកទេស វិជ្ជាជីវៈ និងការផ្សព្វផ្សាយ។ ពិធីក៏មានការអញ្ជើញចូលរួមពីលោកនាយករង ប្រធានការិយាល័យ ដេប៉ាតឺម៉ង់ ព្រមទាំងថ្នាក់ដឹកនាំសមាគមសារព័ត៌មានផងដែរ។

ពិធីចុះហត្ថលេខានេះ ភាគីខាងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ដោយលោក ជិន តារ៉ា នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម និងភាគីខាងសមាគម ដោយលោកបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ “ស.ស.អ.អ.ជ”។

អនុស្សរណៈនៃការយោគយល់គ្នានេះ ផ្តោតលើកិច្ចសហប្រតិបត្តិការ មានដូចខាងក្រោម ៖
១.ផ្តល់ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជូនសមាគមអ្នកសារព័ត៌មាន និងសមាគមកីឡាប្រដាល់កម្ពុជា នូវជំនាញពិតប្រាកដ។
២.ផ្តល់គ្រូឧទ្ទេសដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ក្នុងវគ្គបណ្តុះបណ្តាល លើជំនាញពាក់ព័ន្ធតាមតម្រូវការចាំបាច់ និងតាមការឯកភាពរវាងភាគីទាំងពីរ។
៣.សហការក្នុងការផ្សព្វផ្សាយឱ្យទូលំទូលាយពីការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាពិសេសកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ គោលដៅ១លាន៥សែននាក់ (កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១)។

ហើយតាមរយៈកិច្ចព្រមព្រៀងនេះបានឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏រឹងមាំនិងរីកចម្រើន រវាងវិទ្យាស្ថាននិងសមាគម៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed