នាពេលថ្មីៗនេះ លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានផ្តល់អនុសាសន៍ណែនាំសំខាន់សម្រាប់ការងារបង្កើនការការពារ បន្តវេននិងប្រើប្រាស់សម្បត្តិបេតិកភណ្ឌវប្បធម៌និងធម្មជាតិបន្ទាប់ពី “អ័ក្សទីក្រុងប៉េកាំងដែលជាស្នាដៃដ៏ឆ្នើមបង្ហាញពីរបៀបរៀបរយនៃសំណង់ទីក្រុងរបស់ប្រទេសចិន” “ក្រុមវាលខ្សាច់ ភ្នំ និងបឹងនៃវាលខ្សាច់BadainJaran” “និងជម្រកបក្សីបម្លាស់ទីលំនៅ(ដំណាក់កាលទី២)”ត្រូវបានដាក់បញ្ចូលទៅក្នុង«បញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក» ដែលវាមានអត្ថន័យដ៏វិជ្ជមានសម្រាប់ការធ្វើទំនើបកម្មតាមបែបផែនចិនដែលអរិយធម៌ខាងសម្ភារៈនិងអរិយធម៌ខាងវិញ្ញាណមានភាពស៊ីចង្វាក់គ្នា ហើយមនុស្សនិងធម្មជាតិរួមរស់ជាមួយគ្នាដោយសុខដុមរមនា។

លោកXi Jinpingបានសង្កត់ធ្ងន់ថា ត្រូវចាត់ទុកភាពជោគជ័យនៃការស្នើសុំដាក់បញ្ចូលសម្បត្តិបេតិកភណ្ឌលើកនេះជាឱកាសមួយ ដើម្បីបង្កើនការការពារបេតិកភណ្ឌវប្បធម៌និងធម្មជាតិ ដោយគ្រប់ជ្រុងជ្រោយនិងជាប្រព័ន្ធ លើកកម្ពស់សមត្ថភាពនិងកម្រិតនៃការការពារបេតិកភណ្ឌ និងការពារសម្បត្តិវប្បធម៌និងសម្បត្តិធម្មជាតិរបស់ប្រជាជាតិចិន។ត្រូវតែបន្តបង្កើនការងារបន្តវេននិងប្រើប្រាស់បេតិកភណ្ឌវប្បធម៌និងធម្មជាតិ ដើម្បីធ្វើឱ្យវាមានភាពរស់រវើកឡើងវិញក្នុងយុគសម័យថ្មី។ត្រូវតែបង្កើនកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរអន្តរជាតិលើវិស័យអភិរក្សបេតិកភណ្ឌវប្បធម៌និងធម្មជាតិ ដើម្បីរួមចំណែកកាន់តែច្រើនសម្រាប់ការអនុវត្តគំនិតផ្តួចផ្តើមអរិយធម៌សកល និងជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ៕

🌐 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់អង្គភាពសារព័ត៌មានរស្មី ញ៉ូស៍ ៖

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *