ក្នុងឱកាសបើកសមាជលើកទី១២នៃកាកបាទក្រហមចិន លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានផ្ញើលិខិត ដើម្បីសម្តែងការសួរសុខទុក្ខយ៉ាងស្មោះចំពោះបុគ្គលិក សមាជិក និងអ្នកស្ម័គ្រចិត្តនៃកាកបាទក្រហមទូទាំងប្រទេសចិន និងបង្ហាញពីក្តីរំពឹងចំពោះការងាររបស់កាកបាទក្រហម។

លោក Xi Jinping បានថ្លែងក្នុងសារលិខិតថា កាកបាទក្រហមនៃប្រទេសចិន គឺជាស្ពាន និងជាចំណងសម្រាប់តភ្ជាប់ទំនាក់ទំនងរវាងបក្ស និងរដ្ឋាភិបាល ជាមួយប្រជាជនក្នុងវិស័យមនុស្សធម៌។ក្នុងយុគសម័យថ្មី និងដំណើរថ្មី កាកបាទក្រហមនៃប្រទេសចិនត្រូវប្រកាន់ខ្ជាប់នូវការដឹកនាំដោយបក្ស ផ្តោតលើការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវកំណែទម្រង់ និងការច្នៃប្រឌិតថ្មី ពង្រឹងលក្ខណៈ នយោបាយ វឌ្ឍនភាព និងការតភ្ជាប់ជាមួយមហាជន ពង្រឹងការកសាងទំនុកចិត្តពីមហាជន និងបង្កើនសមត្ថភាពសេវាកម្មមនុស្សធម៌ ហើយចូលរួមយ៉ាងសកម្មនិងគាំទ្រកិច្ចការមនុស្សធម៌អន្តរជាតិនិងរួមចំណែកថ្មីក្នុងការជំរុញដោយគ្រប់ជ្រុងជ្រោយនូវការកសាងប្រទេសជាតិដ៏ខ្លាំងក្លា ការស្តារភាពរុងរឿងរបស់ប្រជាជាតិឡើងវិញ និងការជំរុញសន្តិភាព និងវឌ្ឍនភាពរបស់មនុស្សជាតិតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *