ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែសីហា លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិនធ្វើកិច្ចជំនួបជាយុទ្ធសាស្ត្រជុំថ្មីជាមួយលោកJake Sullivan ឧបការីទទួលបន្ទុកកិច្ចការសន្តិសុខជាតិរបស់ប្រធានាធិបតីអាមេរិកនៅក្រុងប៉េកាំង ។
លោក Wang Yi បានថ្លែងថា ទំនាក់ទំនងរវាងចិននិងអាមេរិកបានឆ្លងកាត់ការឡើងចុះជាច្រើនលើក ការដកយកបទពិសោធនិងមេរៀនពីក្នុងនោះនឹងមានអំណោយផលដល់ការត្រួសត្រាយអនាគតឱ្យកាន់តែល្អប្រសើរនិងស្វែងរកផ្លូវដ៏ត្រឹមត្រូវសម្រាប់ការរួមរស់រវាងប្រទេសធំទាំងពីរចិននិងអាមេរិក លោកបានលើកសំណើរ ៥ ចំណុច ។
ទី ១ ទំនាក់ទំនងចិន-អាមេរិកគួររក្សាទិសដៅត្រឹមត្រូវ ពោលគឺត្រូវដឹកនាំដោយប្រមុខរដ្ឋនៃប្រទេសទាំងពីរ។
ទី ២ ចិននិងអាមេរិកត្រូវបញ្ចៀសការកើតមានជម្លោះនិងការប្រឈមមុខដាក់គ្នា ពោលគឺត្រូវគោរពតាមសេចប្រកាសរួមទាំងបី។
ទី ៣ ចិននិងអាមេរិកត្រូវផ្តល់កិច្ចសម្រួលសម្រាប់ការផ្លាស់ប្តូរ ពោលគឺត្រូវមានសមភាព។
ទី ៤ ទំនាក់ទំនងរវាងចិននិងអាមេរិកត្រូវមានស្ថិរភាពនិងយូរអង្វែង ពោលគឺត្រូវពង្រឹងមូលដ្ឋានគ្រឹះនៃឆន្ទៈប្រជាជន ។
ទី ៥ ចិននិងអាមេរិកត្រូវសម្រេចឱ្យបាននូវការរួមរស់ដោយសន្តិសហវិជ្ជមាន ពោលគឺត្រូវមានការយល់ដឹងពីគ្នាដ៏ត្រឹមត្រូវ ។
លោក Sullivan បានថ្លែងថា អាមេរិកនិងចិនមានការខ្វែងគំនិតគ្នានិងការប្រកួតប្រជែងគ្នា ប៉ុន្តែក៏មានវិស័យជាច្រើនដែលត្រូវធ្វើកិច្ចសហប្រតិបត្តិការផងដែរ។ លោកយល់ស្របថា ត្រូវមានសមភាពទៅវិញទៅមក ហើយការប្រកួតប្រជែងក៏គួរប្រព្រឹត្តទៅដោយភាពស្អាតស្អំនិងយុត្តិធម៌ ។ សហរដ្ឋអាមេរិកគ្មានបំណងផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសចិននោះទេ។ ភាគីអាមេរិកប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយនិងមិនគាំទ្រឱ្យ “តៃវ៉ាន់ឯករាជ្យ ” “ប្រទេសចិនពីរ” ឬ “ចិនមួយតៃវ៉ាន់មួយ”នោះទេ។ អាមេរិក និងចិននឹងរួមរស់ជាមួយគ្នាដោយសន្តិសហវិជ្ជមានជាយូរអង្វែងនៅលើភពផែនដីនេះក្នុងរយៈពេលដ៏យូរ ហើយគោលដៅនៃគោលនយោបាយរបស់សហរដ្ឋអាមេរិកគឺស្វែងរកវិធីអភិវឌ្ឍន៍ដែលប្រកបដោយចីរភាពសម្រាប់ទំនាក់ទំនងរវាងអាមេរិកនិងចិន ។ អាមេរិកមានឆន្ទៈបន្តរក្សាការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រជាមួយចិន ដើម្បីបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមកនិងកាត់បន្ថយការយល់ច្រឡំនិងការវិនិច្ឆ័យខុស ៕
🌐 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់អង្គភាពសារព័ត៌មានរស្មី ញ៉ូស៍