ខេត្តកំពង់ចាម ៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម និងអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រី ជំនាញចុះបាញ់ថ្នាំ កម្ចាត់សត្វដង្កូវស៊ីស្រូវប្រជាកសិករ ស្ថិតនៅភូមិទួលប៉ែន ឃុំតាអុង និងភូមិជយោត្បួង ឃុំជយោ ស្រុកចំការលើ។

បន្ទាប់ពីទទួលព័ត៌មានពីប្រជាកសិករ នូវករណីដង្កូវស៊ីបំផ្លាញស្រូវខាងលើនេះ លោក អ៊ុង សំអាត និងលោក អ៊ុន ចាន់ដា បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ទីតាំងស្រែស្រូវរបស់បងប្អូនប្រជាកសិករ ដែលទទួលរងការយាយី ដោយសត្វដង្កូវ ស្ថិតនៅភូមិ ឃុំដូចខាងលើ។

ក្រោយពិនិត្យឃើញថា ស្រូវរបស់ប្រជាកសិករជាច្រើនហិកតា បានទទួលរងការយាយីដោយសត្វដង្កូវ លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងតំណាងក្រសួងកសិកម្ម បានចាត់ឱ្យមន្ត្រីជំនាញចុះបាញ់ថ្នាំកម្ចាត់សត្វដង្កូវ ឱ្យអស់ពីស្រែស្រូវរបស់ប្រជាកសិករភ្លាមៗ ។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានស្នើឱ្យអាជ្ញាធរមូលដ្ឋាន សហការជាមន្ត្រីជំនាញ និងប្រជាពលរដ្ឋ បន្តចុះពិនិត្យមើលតំបន់ផ្សេងៗទៀត ក្រែងមានករណីនេះ កើតឡើងដូចគ្នាដើម្បីមានវិធានការឱ្យបានទាន់ពេលវេលាផងដែរ៕

https://www.facebook.com/FastNewRaksmey?mibextid=ZbWKwL
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 086976222។

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *