ភ្នំពេញ : នៅថ្ងៃអង្គារ៨រោច ខែបុស្ស ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវ នឹង ថ្ងៃ ទី ២៥ ខែ មករា ឆ្នាំ ២០២២ វេលាម៉ោង ១៤,៣០នាទីល្ងាច លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញបានអញ្ជេីញជាប្រធានគណៈអធិបតីក្នុងកិច្ចប្រជុំគណៈអភិបាលប្រចាំខែ មករា ឆ្នាំ ២០២២ ។
របៀបវារៈ៖

១.វឌ្ឍនភាព នៃការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ និងសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណៃចិន-វៀនណាមខាងមុខ។
២.ត្រៀមរៀបចំពិធីបេីកការដ្ឋានសាងសង់ស្ពានអាកាសផ្លូវជាតិលេខ៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២២។
៣.ផ្សព្វផ្សាយ ការអនុវត្ត យន្តការពិន័យអន្តរការចំពោះអំពេីល្មេីសនានាដែលមានចែងក្នុងក្នុងជំពួកទី៧ នៃអនុក្រឹត្យ ស្តី ពី ការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន។
៤.វឌ្ឍនភាព នៃការដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋដែលតាំងលំនៅលេីដីសាធារណៈរបស់រដ្ឋ(នៅសំណង់មិនរៀបរយតាមច្រាំងទន្លេ) ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
៥.លទ្ធផលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជម្រុញ(ដូសទី៤)ជូនដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខណ្ឌដូនពេញ។

៦.
ក.ពិនិត្យឆ្លងសេចក្តីព្រាងស្តីពីការបិទបញ្ជីចំណូល ចំណាយថវិការបស់រដ្ឋបាលខណ្ឌដូនពេញសម្រាប់ឆ្នាំ២០២១។
ខ.ពិនិត្យ ឆ្លង សៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២២-២០២៤ របស់រដ្ឋបាលខណ្ឌដូនពេញ។
៧.ពិនិត្យ និងអនុម័ត៖
ក.សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលេីកទី៣១ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ។
ខ.សេចក្ដី ព្រាង របាយការណ៏ប្រចាំខែមករា និងទិសដៅខែកុម្ភៈ ឆ្នាំ២០២២ របស់រដ្ឋបាលខណ្ឌដូនពេញ។
គ.សេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លេីកទឹកចិត្តមន្ត្រី ប្រចាំខែមករា ឆ្នាំ ២០២២ ជូនដល់មន្ត្រីបម្រេីការងារនៅរដ្ឋបាលខណ្ឌ។
៨.ការងារផ្សេងៗ ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed