្នំពេញ : នៅព្រឹកថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំមន្រ្ដីរាជការ ខណ្ឌ សង្កាត់ និងកម្លាំងប្រជាការពារខណ្ឌ ចុះធ្វើអនាម័យបរិស្ថានតាមបណ្ដោយច្រាំងទន្លេ ចាប់ពីខាងមុខផ្សាររាត្រី រហូតដល់កំពង់ចម្លងភ្នំពេញ-អរិយ៍ក្សត្រ ដោយបានធ្វើការប្រមូលសំរាមតាមសួនច្បារ និងច្រាំងទន្លេ ព្រមទាំងប្រើប្រាស់ម៉ាស៊ីនបាញ់លាងច្រាំងទន្លេ បំបាត់ក្លិនស្អុយឆ្អេះឆ្អាប ដើម្បីសោភ័ណភាពតាមមាត់ទន្លេ ។
គូសបញ្ជាក់ផងដែរថា លោក អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដាក់កម្លាំងប្រជាការពារខណ្ឌ ដើម្បីធ្វើការបាញ់លាងសំអាតតាមបណ្ដោយច្រាំងទន្លេខាងលើ ជាប្រចាំ មួយថ្ងៃ ២ដង គឺពេលព្រឹក និងរសៀល ដើម្បីរក្សាបាននូវបរិស្ថានអនាម័យល្អប្រសើរ ជាពិសេសបំបាត់ក្លិនស្អុយឆ្អេះឆ្អាបដែលបណ្ដាលមកពីការបន្ទោបង់គ្មានសណ្ដាប់ធ្នាប់ និងការបោះចោលសំរាមតាមច្រាំងទន្លេផងដែរ ៕