ភ្នំពេញ : នៅរសៀលថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ក្រុមការងាររដ្ឋបាលខណ្ឌដឹកនាំដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលអភិបាលខណ្ឌពធិ៍សែនជ័យ អមដំណើរគណៈប្រតិភូ មកទស្សនកិច្ចសិក្សាតាមបណ្ដាញមន្ត្រីជំនាញអត្រានុកូលដ្ឋាននៅតំបន់អាស៊ីអាគ្នេយ៍លើកទី២ នៅខណ្ឌពធិ៍សែនជ័យ ដើម្បីសិក្សាទៅលើការអនុវត្តសាកល្បងដំណើរការចុះបញ្ជីអត្រានុកូលដ្ឋាន តាមប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (Health-CR Link)
ដោយមានការជូនដំណឹងពីប្រព័ន្ធជូនដំណឹងរបស់មូលដ្ឋានសុខាភិបាល។
ដំណើរទស្សនកិច្ចសិក្សានេះ ប្រព្រឹត្តទៅនៅមណ្ឌលសុខភាពសាមគ្គី និងសាលាសង្កាត់ត្រពាំងក្រសាំង ដែលអញ្ជើញចូលរួមពីតំណាង
ប្រតិភូមកពីប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ១១ប្រទេស និងដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន
អត្តសញ្ញាណកម្ម តំណាងក្រសួងសុខាភិបាល រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ព្រមទាំងរដ្ឋបាលសង្កាត់ត្រពាំងក្រសាំង ប្រមាណ៧០រូប៕