ភ្នំពេញ : នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានដឹកនាំក្រុមការងារ កម្លាំងប្រជាការពារសង្កាត់ បានចុះរៀបចំសណ្តាប់ធ្នាប់ នៅផ្សារអូឌឹម និងតាមផ្លូវសាធារណៈ ដែលស្ថិតក្នុងភូមិអូឌឹមសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រុមការងារសង្កាត់ចោមចៅទី៣ ដែលចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈតាមផ្សារដែលមានសមាសភាពចូលរួម :
១/លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣
២/លោក សុទ្ធ សុជាតិ ចៅសង្កាត់រងទី១
៣/លោក បាន គឹមស៊ុយ ប្រធានភូមិអូឌឹម
៤/ក្រុមការងារសង្កាត់ចោមចៅបីព្រមទាំងកម្លាំងប្រជាការពារសង្កាត់និងកម្លាំងប្រជាការពារភូមិអូឌឹម។
ក្នុងឱកាសនេះផងដែរលោក វ៉ា សាវឿន សង្កាត់ចោមចៅទី៣ សូមសំណូមពរដល់អាជីវករទាំងអស់ ដាក់លក់សម្ភារ: បន្លែ ម្ហូប ផ្សេងៗ ឲ្យត្រឹមចិញ្ចើមផ្លូវដែលអាជ្ញាធរបានកំណត់ឲ្យ ។
បើបងប្អូនអាជីវករដាក់លក់ សម្ភារៈម្ហូបអាហារ ផ្សេងៗ បើមិនមានការរៀបចំឲ្យបានត្រឹមត្រូវទេ វាធ្វើឲ្យសណ្ដាប់ធ្នាប់សាធារណៈមានភាពរញ៉េរញ៉ៃបាត់បង់នៅសោភណ្ឌភាពតាមដងផ្លូវហើយក៏អាចបង្កឲ្យ មានការកក់ស្ទះចរាចរណ៍ជាដើម។
អាជ្ញាធរសង្កាត់ចោមចៅទី៣ សូមអរគុណដល់អាជីវករទាំងអស់ដែលបានសហការណ៍ ដើម្បីកុំឲ្យមានភាពអាណាធិបតេយ្យធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់តាមដងផ្លូវសាធារណ: ៕ដោយ:អក្ខរា០៧
https://t.me/+cYqQWKH24_I5ZjE1
https://www.rmn.asia