លោកឧត្តមសេនីយ៍ស្នងការ អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងលេីផែនការ ការពារសន្ដិសុខ ថែរក្សា សុវត្ថិភាព សណ្ដាប់ធ្នាប់ ជុំវិញបរិវេនមណ្ឌលចត្ដាឡីស័ក កំពង់ចាម:នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការដ្ឋានគរបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីដាក់ចេញនូវវិធានការថ្មីៗបន្ថែមទៀត ក្នុងការប្រយុទ្ធប្រឆាំង ការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បន្ទាប់ពីមានការផ្ទុះនូវជំងឺកូវីដ-១៩ នៅតាមបណ្ដារោងចក្រ សហគ្រាស និងពង្រឹងលេីផែនការ ការពារ សន្តិសុខថែរក្សា សុវត្ថិភាព សណ្ដាប់ធ្នាប់ នៅជុំវិញបរិវេនមណ្ឌលចត្តាឡីស័ក និងភូមិសាស្រ្តដែលត្រូវបិទខ្ទប់ ក្នុងស្រុកជេីងព្រៃ ព្រមទាំងពង្រឹងលេីកិច្ចជំនាញ និងពង្រឹងលេីវិធានការសុខាភិបាល ផងដែរ។ កិច្ចប្រជុំនេះដែរប្រពឹត្តទៅនៅអធិការរដ្ឋាននគរបាលស្រុកជេីងព្រៃ ដោយមានចូលរួមពី លោកស្នងការរងទទួលដឹកនាំអធិការរដ្ឋាននគរបាលស្រុកជេីងព្រៃ លោកស្នងការរងទទួលដឹកនាំការិយាល័យសុខាភិបាល លោកនាយ-នាយងការិយល័យពាក់ព័ន្ធ និងលោក-លោកស្រីអធិការ-អធិការរង នគរបាលស្រុកជេីងព្រៃ ៕ Share this:TwitterFacebookLike this:Like Loading... Post navigation គណៈប្រតិភូសភាកម្ពុជាបន្តចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃមហាសន្និបាតសហភាពអន្តរសភាលើកទី១៤២ ក្រុងប៉ោយប៉ែតទាំងមូលនឹងត្រូវបិទខ្ទប់រយះពេល៧ថ្ងៃទៀត ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃ៣០ឧសភាឆ្នាំ២០២១