បន្ទាយមានជ័យ ថ្ងៃអាទិត្យ ៤កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំលោកឧត្តមសេនីយ៍ស្នងការរងផែនការងារអន្តោប្រវេសន៍ និងមេបញ្ជាការវរសេនាតូចការពារព្រំដែនគោកទាំង៤ ចូលរួមជួបសម្តែងការគួរសម និងពិភាក្សាការងារ របស់ ឯកឧត្តម LIU Zhongyi ឧបការីរដ្ឋមន្រ្តី ក្រសួងសន្តិសុខសាធារណៈចិន និងថ្នាក់ដឹកនាំខេត្ត នៅសាលប្រជុំ (ខ) សាលាខេត្ត ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សា ខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្ដម លោកជំទាវ លោកអភិបាលក្រុងប៉ោយប៉ែត លោកអភិបាលស្រុកម៉ាឡៃ មេបញ្ជាការ កងកម្លាំង ទាំងបីប្រភេទ និងមន្ទីរពាក់ព័ន្ធជាច្រើនរូប ៕














