បន្ទាយមានជ័យ: នៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំ លោក លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក លោកស្រី វរសេនីយ៍ នាយការិយាល័យទាំង៣១ លោកអធិការនគរបាលក្រុងស្រុកទាំង ០៩ មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកទាំង៤ លោកនាយប៉ុនស្តិ៍នគរបាលរដ្ឋបាលទាំង៦៧ លោកនាយប៉ុនស្តិ៍នគរបាលរដ្ឋបាលការពារព្រំដែនគោកទាំង៣២ អញ្ជើញចូលរួមកិច្ចប្រជុំពង្រឹងការងារជាប់ព្រំដែន នៅសាលប្រជុំ (ធំ) សាលាខេត្ត ។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដម ឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ លោក លី សុវណ្ណារិទ្ធ អភិបាលរង តំណាងឱ្យ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពី កងកម្លាំង ទាំងបីប្រភេទ លោកមេឃុំសង្កាត់ និងមន្ទីរពាក់ព័ន្ធជាច្រើនរូប ៕














