ខេត្តបន្ទាយមានជ័យ : លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជម្រុញដល់នគរបាលតាមបណ្តា ក្រុង-ស្រុក ពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនពលរដ្ឋតាមមូលដ្ឋាន
ដោយអនុវត្តន៍តាមការណែនាំ និង បទបញ្ជាពីលោក
ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០២៣នេះ កម្លាំងនគរបាលតាមបណ្តាស្រុក-ក្រុងទាំង៩ បានពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ ដែលទើបគ្រប់អាយុ និងអ្នកហួសសុពលភាពប្រើប្ ក្រៅពីធ្វើផ្ទាល់នៅអធិការដ្ឋានគ្រប់ក្រុង-ស្រុក នគរបាលជំនាញក៏បានបែកចែកកម្លាំងជា២ក្រុម ចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិ តាមបណ្តាឃុំ សង្កាត់ ដើម្បីពន្លឿនជូនដល់ប្រជាពលរដ្ឋ យកឯកសារនេះទៅប្រើប្រាស់ជាប្រយោជន៍ ក្នុងជីវិតរស់នៅប្រចាំថ្ងៃ ដូចជា ទិញលក់ដីធ្លី ដាក់ពាក្យបម្រើការងារ ឬប្រកបអាជីវកម្មផ្សេងៗ។

ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់ពលរដ្ឋគ្រប់រូប ទាំងអ្នកទើបគ្រប់អាយុ និងអ្នកហួសសុពលភាព ត្រូវមកធ្វើទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរគំរូថ្មីឲ្យបានគ្រប់គ្នា ដើម្បីយកទៅប្រើប្រាស់ និងចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ខាងមុខ៕
https://t.me/+cYqQWKH24_I5ZjE1
https://www.rmn.asia

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012 278 222

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed