ក្រុងប៉ោយប៉ែត : ដោយមានការយកចិត្តទុកដាក់ខ្ពស់ និងអនុវត្តតាមការចង្អុលបង្ហាញរបស់លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត
នៅថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ២០២៤ នៅវេលាម៉ោង០៩:០០នាទីព្រឹក នាយប៉ុស្តិ៍បានចាត់បញ្ជូនក្រុមការងារចំនួន ០៧នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ជួន សារី ឋាន:នាយរងប៉ុស្តិ៍ ដើម្បីទៅសួរសុខទុក្ខលោកវរសេនីយ៍ត្រី វង្ស សារិទ្ធីយ៉ា ឋាន:នាយរងផ្នែក ដែលកំពុងសម្រាកព្យាបាលរបួសវ៉ះកាត់នៅមន្ទីរពេទ្យ ខេត្តស្រះកែវ ប្រទេសថៃ ។

ក្នុងឱកាសនោះដែរ លោកវរ:សេនីយ៍ឯក ជួន សារី នាយរងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ព្រមទាំងមន្ត្រីក្រោមឱវាទបានទទួលរាក់ទាក់ ចំពោះលោក វង្ស សារិទ្ធីយ៉ា ប្រកបដោយការគោរពស្រលាញ់រាប់អាន និងយកចិត្តទុកដាក់បំផុត ។

លោក វរ:សេនីយ៍ឯក ជួន សារី បាន មានប្រសាសន៍ថា: ក្នុងនាមជាអនុប្រធានអង្គភាព ក៏ដូចជាប្រធានអង្គភាព និង ក្នុងនាមលោកផ្ទាល់ ព្រមទាំងមន្ត្រីក្រោម ឱវាទទាំងអស់នៅតែគោរពស្រលាញ់រាប់អាន នឹករលឹករូបលោក  ( វង្ស សារិទ្ទីយ៉ា) ជានិច្ច មិនបានបំភ្លេចរូបលោកម្តងណាទេ ដូច្នេះសូមលោក ខិតខំ មើលថែខ្លួនអោយឆាប់បានជាសះស្បើយហើយអាចបន្តមកបំការងារឡើងវិញ។

ក្នុងការចុះសួរសុខទុក្ខនេះផងដែរ ក្រុមការងារបាននាំយកនូវជំនួយមួយចំនួនដែលបានមកពីការជួយឧបត្ថម្ភរបស់លោកឧត្ដមសេនីយ៍ត្រី នាយប៉ុស្តិ៍ និងមន្ត្រីក្រោមឱវាទទៅប្រគល់ជូនលោកវរសេនីយ៍ត្រី វង្ស សារិទ្ធីយ៉ា ជំនួយទាំងនោះរួមមាន៖

  • ប្រាក់ដុល្លារចំនួន ៥០០$ (ឧបត្ថម្ភដោយលោកឧត្តមសេនីយ៍ត្រី នាយប៉ុស្តិ៍)
  • ប្រាក់រៀលចំនួន ១.៣៤០.០០០រៀល (មិត្តរួមការងារ)
  • ប្រាក់បាត ចំនួន ៧៦.៦០០បាត(មិត្តរួមការងារ)។

ជាកិច្ចតបស្នង លោក វង្ស សារិទ្ទីយ៉ា ក៏បានអរគុណដល់បងប្អូន មិត្តភក្តិរួមការងារ និងគោរពជូនពរ ចំពោះលោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍អន្តោ ប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត អោយជួប តែសេចក្តីសុខចំរើន និង ជោគ ជ័យជានិច្ចផង ៕ដោយ : លោក អៃ សា៊ងហឿន

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed