បន្ទាយមានជ័យ៖ ក្រុមមន្ត្រីប្រចាំការការនៅច្រកព្រំដែនអន្តរជាតិម៉ាឡៃ បានបង្ហើបឱ្យដឹងថាប្រធាននគរបាលច្រកព្រំដែន និងប្រធានការិយាល័យគយ និងរដ្ឋាករ កំពុងត្រូវប៉ាន់ខ្លាំងណាស់តាមរយៈការប្រមូលលុយពីទំនិញគេចពន្ធ និងបង់ពន្ធមិនគ្រប់ជាដើម ។

ប្រភពព័ត៌មានផ្ទៃក្នុងមន្ត្រីប្រចាំការនៅប្រចកអន្តរជាតិម៉ាឡៃ បានខ្សឹបប្រាប់ថា លោក សរ សំណាង ប្រធានច្រក និងប្រធានការិយាល័យគយ និងរដ្ឋាករ ច្រកម៉ាឡៃ បានសហការគ្នាប្រមូលលុយពីបទល្មើសទំនិញឆ្លងដែនគ្រប់ប្រភេទដែលនាំចូលមកពីប្រទេសថៃដោយគ្មានទប់ស្កាត់ឡើយ ។

មន្ត្រីដដែលបានបន្ថែមថា បច្ចុប្បន្ន ក្រុមឈ្មួញដឹកទំនិញធំ តូច សម្រុកនាំចូលទំនិញយ៉ាងច្រើនសន្ធឹកសន្ធាប់ដោយពុំមានវិក័យបត្រគ្រប់គ្រាន់ គឺទំនិញគេចពន្ធ និងទំនិញខ្លះទៀតបង់ពន្ធមិនគ្រប់ នេះជាប្រភពចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់របស់លោក សរ សំណាង ប្រធានច្រក និងមន្ត្រីគយច្រកទ្វារព្រំដែនម៉ាឡៃ ។

ប្រភពពីមន្ត្រីបានបន្តទៀតថា លោក សរ សំណាង និងមន្ត្រីគយមានខ្នងបង្អែកយ៉ាងរឹងមាំនៅពីក្រោយ ហើយពួកគេមានការបែងចែកផល់ប្រយោជន៍ជូនខ្នងបង្អែកជាប្រចាំខែទៀតផង។

ប្រភពមន្ត្រីបានឲ្យដឹងទៀតថា ឈ្មួញធំតូច ដែលនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់តាមច្រកនេះសុទ្ធតែមានទំនាក់ទំនងបង់លុយចូលក្នង ហោប៉ៅ លោក សរ សំណាងនិងមន្ត្រីគយរួចជាស្រេច មិនអាចរំលងបានឡើយ ។

ជុំវិញបញ្ហាខាងលើនេះ ក្រុមបងប្អូនពលរដ្ឋនិងអាជីវករ អាជីកម្មស្នើរសូមលោកអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោកអ៊ុ រាត្រីសូមចាត់កូនចៅក្រោមឱវាទចុះពិនិត្យផងទាន!ជាពិសេសមន្ត្រីថ្នាក់ជាតិ និងស្ថាប័នអំពើពុករលួយនិងស្ថាប័នពាក់ព័ន្ធ គួរតែចាត់កូនចៅពិនិត្យ ឡើងវិញនូវច្រកនេះ ៕
https://t.me/+cYqQWKH24_I5ZjE1
https://www.rmn.asia

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012 278 222

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed