នារសៀលថ្ងៃទី ២៤ ខែកញ្ញា លោកស្រី Peng Liyuan ភរិយារបស់លោកប្រធានរដ្ឋចិន Xi Jinping បានអញ្ជើញចូលរួមសកម្មភាពមិត្តភាពផ្នែកវប្បធម៌និងកីឡារវាងយុវជនចិន-អាមេរិកដែលប្រព្រឹត្តទៅនៅសាលាមធ្យមសិក្សាទី ៨ នៃក្រុងប៉េកាំង ។
លោកស្រី Peng Liyuan បានជួបសំណោះសំណាលយ៉ាងស្និទ្ធស្នាលជាមួយគណៈប្រតិភូយុវជនដែលមកពីរដ្ឋ Washington សហរដ្ឋអាមេរិក ។ លោកស្រី Peng Liyuan បានសម្តែងការស្វាគមន៍ចំពោះគ្រូបង្រៀននិងសិស្សានុសិស្សអាមេរិកដែលមកបំពេញទស្សនកិច្ចនៅប្រទេសចិនដើម្បីស្វែងយល់អំពីប្រទេសចិនដោយផ្ទាល់និងចាប់អារម្មណ៍ពីប្រទេសចិនដ៏ពិតប្រាកដ ។
លោកស្រីរំពឹងទុកថា យុវជននៃប្រទេសទាំងពិរ ចិននិងអាមេរិកអាចយល់ដឹងពីគ្នានិងរាប់អានគ្នាដើម្បីបំពេញបន្ថែមនូវកម្លាំងវិជ្ជមានសម្រាប់ទំនាក់ទំនងរវាងចិននិងអាមេរិក ។
គួររំលឹកថា កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ លោកប្រធានរដ្ឋចិន Xi Jinping បានប្រកាសពីគំនិតផ្តួចផ្តើមស្តីពី”ការអញ្ជើញយុវជននិងក្មេងជំទង់អាមេរិកចំនួន ៥ ម៉ឺននាក់ឱ្យធ្វើការផ្លាស់ប្តូរនិងរៀនសូត្រនៅប្រទេសចិនក្នុងរយៈពេល ៥ ឆ្នាំខាងមុខ”នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក ៕