ខេត្តមណ្ឌលគិរី : នៅព្រឹកថ្ងៃអង្គារទី១៧ ខែមករា ឆ្មាំ២០២៣ នៅវេលាមោ៉ង៨:៣០នាទីព្រឹក ដឹកនាំដោយលោកស្រី ហង្ស សម័យ អភិបាលរងក្រុងសែនមនោរម្យដើម្បីចូលរួមប្រជុំផ្សព្វផ្សាយសម្របសម្រួលជាមួយប្រជាពលរដ្ឋនៅក្មុងភូមិឡៅការដើម្បីកសាងផ្លូវកៅសូ៊ មួយខ្សែ ។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយប្រជាពលរដ្ឋ ចូលរួមដោយអ្នកស្រីអភិបាលរងក្រុងសែនមនោរម្យនិងលោកស្រី នេត ឆាយា ចៅសង្កាត់សុខដុម នគរបាលប៉ុស្តិ៍រដ្ឋបាលសុខដុមនិងប្រជាការពារភូមិព្រមទាំងមេភូមិ បានចុះប្រជុំផ្សព្វផ្សាយសម្របសម្រួលប្រជាពលរដ្ឋនៅក្មុងភូមិឡៅការដើម្បីកសាងផ្លូវកៅសូ៊ក្មុងភូមិឡៅមួយខ្សែប្រវែង ៤គីឡូម៉ែត្រ ។
ការស្ថាបនាផ្លូវកៅស៊ូមួយខ្សែកសាងចេញពីសាលារៀនឡៅការរហូតទៅដល់ចុងភូមិឡៅការ ។ ហើយក្នុងការស្ថាបនាផ្លូវនេះដែរ អ្នកស្រី ហង្ស សម័យ អភិបាលរងក្រុងសែនមនោរម្យបានស្នើសុំឱ្យ បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅជិតផ្លូវដែលកំពុងកសាងថ្មី សូមមេត្តាកុំខឹងជាមួយអាជ្ញាធររាល់ការប៉ះពាល់បន្តិចបន្តួច យើងត្រូវតែបរិច្ចាគជូនរដ្ឋ ព្រោះអាជ្ញាធរចង់ឲ្យបងប្អូនប្រជាពលរដ្ឋមានផ្លូវល្អ ផ្លូវស្រួលក្នុងការធ្វើដំណើររ ទាំងអស់គ្នា ៕ដោយ:ពៅ ប្រុស
https://www.rmn.asia
RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012 278 222




