ក្រុងប៉ោយប៉ែត : កាលពីររសៀលថ្ងៃ ៩ កើតខែបុស្សឆ្នាំរោងព.ស២៥៦៨.គ.ស២០២៥ត្រូវនឹងថ្ងៃអង្គារទី៧ខែមករាឆ្នាំ២០២៥នេះ និងដើម្បីអបអរសារទរខួបលើកទី៤៦ដែកម្ពុជានិងប្រជាពលរដ្ឋរួចចាក់ផុតពីគល់ឬស្សីត្បូងចប របបអាវខ្មៅប្រល័យពូជសាសន៍អស់រយៈពេល ៣ឆ្នាំ៨ខែ២០ថ្ងៃរហូតមកទល់ពេលនេះ៤៦ឆ្នាំហើយនោះ តែពលរដ្ឋកម្ពុជាមិនភ្លេចឡើយនៅរបបដល់ហាវព្រៃផ្សៃនេះ។គឺដោយសារសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនយកជីវិតទៅធ្វើដើមទុន ឥឡូវកម្ពុជាមានសុខសន្តិភាពពេញលិញហើយសព្វថ្ងៃនេះ។ហើយបានធ្វើឲ្យទឹកចិត្តប្រជាពលរដ្ឋមិនថាអ្នកមានអ្នកក្រយ៉ាងណានោះទេ គឺចេះជួយគ្នាចែករំលែកដើម្បីរស់ក្រោមម្លប់សន្តិភាពតែមួយ។
ទើបនៅថ្ងៃ ៧ ខែមករាឆ្នាំ ២០២៥លោកពៅរិទ្ធីហៅធីស្នានិងលោកស្រីកុង សោភានិងក្រុមគ្រួសារបានគៀងគររកសប្បុរសធម៌ដើម្បីធ្វើជាអំណោយចែកជូនដល់ពលរដ្ឋដែលមានជីវភាពខ្វះខាតជរាពីការ៤៣គ្រួសារដែរស់នៅក្រុងប៉ោយប៉ែតមកទទួលអំណោយនិងពិសាអាហារសាមគ្គីជួបជុំនិងរំលឹកដល់គុណថ្ងៃ៧មករាដែជាថ្ងៃកំណើតទី២ដែបានរស់រាន្តមានជីវិតមកដល់សព្វថ្ងៃនេះ។
អំណោយដែលបានយកមកចែកជូនដល់បងប្អូន។ប្រជាពលរដ្ឋជរាពិការទាំង ៤៣គ្រួសារបានមកពីការចូលរួមពីសប្បុរសធម៌
ទី១.លោកឧត្តមសេនីយ៍ទោពេជ្រ វណ្ណាប្រធានទំនាក់ទំនងព្រំដែនកម្ពុជានិងថៃ(៣០០ដុល្លា)
ទី២.លោកធារិទ្ធផ្ទះល្វែងក្រុងប៉ោយប៉ែត(៤០មុឺនរៀល)
ទី៣.លោកវរសេនីយ៍ទោឈិន ឈៀងមេបញ្ជាការរងវរៈព្រំដែនគោក៨៩១(១០០ដុល្លា)
ទី៤.លោកភិន
លាងហួត(៤០មុឺនរៀល)
ទី៥.លោកឧកញ៉ាឡាច ប៊ុនលីមម្ចាស់បុរីមានជ័យ(៤៣មុឺនរៀល)
ទី៦.ចែដួងផនជនជាតិថៃ(១០០០បាត)
ទី៧.លោកភូវកងអាវីនថៃ(១០០០បាត)
លោកកឹម គិមស្រាង(៥០មុឺនរៀល)
ក្នុងការអញ្ជើញចូលរួមជាធិបតីក្នុងការចែកអំណោយនេះមាន លោកវរសេនីយ៍ឯកហាំ វណ្ណះមេបញ្ជាការវីរៈទៅណាតូចព្រំដែនគោក៨៩១លោកភោគ លនចៅសង្កាត់ប៉ោយប៉ែតនិងមន្ត្រីក្រោមបវាទព្រមទាំងសប្បុរសធម៌បានចូលរួមផងដែរ។
អំណោយដែលទទួលបានរួមមានមួយគ្រួសារអង្ករ ២៥ គីឡូមីមួយកេះតូច ទឹកត្រី ទឹកស៊ីអ៊ីវនិងថវិកា(៨០០០០៛)ក្រម៉ា១ផងដែ។
សូមបញ្ជាក់ថា ជានិច្ចជាកាលលោកពៅរិទ្ធីហៅធីស្នានិងលោកស្រីកុងសោភាព្រមទាំងក្រុមគ្រួសារតែងតែគៀងគរសប្បុរសធម៌ក៏ដូចជាបរិច្ចាកនៅទ្រព្យសម្បត្តិផ្ទាល់ខ្លួនចែកជូនដល់ប្រជាពលរដ្ឋដែមានកាខ្វះខាតដូចភ្លៀងរលឹមជាពិសេសថ្ងៃ៧មករាមានជារៀរាល់ឆ្នាំតែម្តង៕