លទ្ធផលការងារដោះស្រាយទំនាស់ដីធ្លីនៅចំណុចបឹង៧៥


ខេត្តបន្ទាយមានជ័យ ៖ នៅពេញមួយថ្ងៃទី៩មករាឆ្នាំ២០២២នេះក្រុមការងារដោះស្រាយទំនាស់ដីធ្លីនៅចំណុចបឹង៧៥ក្នុងភូមិអូរអំពិល ឃុំទួលពង្រ ស្រុក ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដឹកនាំដោយ ឯកឧត្តម ប៉ាន់ខែមប៊ុនថន នាយករងខុទ្ទកាល័យសម្ដេចតេជោ គឺបានត្រឹមតែចុះឈ្មោះទទួលពាក្យបណ្ដឹងពីអ្នករស់នៅលេីដីទំនាស់តែប៉ុណ្ណោះ។ គេឃេីញអ្នកមកដាក់ពាក្យបណ្ដឹងមានច្រេីនកុះករឈរតម្រង់ជួរបន្តកន្ទុយគ្នាយ៉ាងវែងអន្លាយដេីម្បីយកលិខិតកាន់កាប់ដីធ្លីដាក់ជូនក្រុមការងារពិនិត្យ។ឯកសារ ពួកគាត់គឺជាលិខិត ផ្ទេរសិទ្ធដីដែលមានលោកគង់ជានិងភរិយា ឈ្មោះគិមនាថ ជាអ្នកផ្ទេរដីឲ្យមកអ្នកទទួលដោយមានការឯកភាពផ្ដឹតមេដៃដោយឈ្មោះព្រាបសារុន(ស្លាប់)និងឈ្មោះរស់ធឿន ហេីយមានចុះហត្ថលេខាទទួលស្គាល់និងដឹងឮដោយមេភូមិអូរអំពិលឈ្មោះ អុឹម សារ៉េនផងដែរ គឺអស់ធំត្រឹមមេភូមិប៉ុណ្ណោះ។


ក្នុង ឱកាសនោះដែរ ឯកឧត្តម ប៉ាន់ខែមប៊ុនថន នាយករងខុទ្ទកាល័យសម្ដេចតេជោ បានអះអាងថា បេីបងប្អូនមាន ឯកសារ កាន់កាប់ ត្រឹមត្រូវ ស្របច្បាប់ ដីរបស់បង ប្អូន សូម្បី តែ មួយ មល្លីម៉ែត្រក៏មិនឲ្យបាត់ដែរ តែបេីគ្មានឯកសារត្រឹមត្រូវទេនោះគឺសូម្បីតែ មួយ មល្លីម៉ែត្រក៏មិនបានទទួលដែរ ។ (SIX)
ការងារទទួលពាក្យបណ្ដឹងតវ៉ានេះនឹងនៅបន្តលុះត្រាតែអស់អ្នកមកប្ដឹង ព្រោះបេីតាមតួរលេខដែល សារព័ត៌មាន យេីង ទទួល បានក្រៅផ្លូវការអ្នកដែលជឿឃោសនាថាគេចែកដីហេីយមករស់នៅលេីដីទំនាស់ដែលមានម្ចាស់រួចហេីយនេះមានចំនួនដល់ទៅជាង១០០០គ្រួសារ ឯណោះ គ្រាន់តែថាមានអ្នកមករស់នៅជាប់លាប់ជាប្រចាំតិចតួចឯអ្នកមកចាប់ឬទិញទុកលក់បន្តមានច្រេីន។


សូមជម្រាបថាដីទំនាស់នៅចំណុចបឹង៧៥នេះមានទំហ៊ុសរុបចំនួន៣.៣០០ហិកតា(បីពាន់បីរយ)ជាកម្មសិទ្ធរបស់អតីត វរសេនាតូច ៦៧២-៦៧៣ ដែលបានលក់ឲ្យក្រុមហ៊ុនលីអ៊ុតនីតាំងពីឆ្នាំ១៩៩៨មកម្លេះ ក្រុមហ៊ុន លីអ៊ុតនីបានឈូសឆាយព្រៃឬស្សីប្រែក្លាយឲ្យមកជាដីស្រែដ៏មានជីវជាតិ។ ពេលអស់ព្រៃស្រាប់តែអតីតយោធិនម្ចាស់ដីដេីមមកតវ៉ាទាមទាយកដីនេះវិញដោយសំអាងលេសថា លុយលក់ដីមេឈ្មោះព្រាបសារុនហៅD3 សុីដាច់កូនចៅ។ ក្រោយពីមានទំនាស់ប្រទាញប្រទង់គ្នាអស់ពេលជាច្រេីនឆ្នាំទេីបមានចំណារពីសម្ដេចតេជោ នាយករដ្ឋមន្ត្រី ចាត់ឲ្យ អាជ្ញាធរ ជាតិដោះស្រាយទំនាស់ដីធ្លីចុះមកដោះស្រាយទំនាស់ ហេីយក៏ចេញជាសេចក្ដីសំរេចលេខ១៥៥៣ស.ជ.ណចុះថ្ងៃទី២៤ធ្នូ ឆ្នាំ ២០១២ ដែលសម្រេចប្រគល់ដីចំណុចបឹង៧៥នេះជូនក្រុមហ៊ុនលីអ៊ុតនីដែលបានទិញស្របច្បាប់ចំនួន២២៨ហិកតា និងប្រគល់ជូនអតីត យោធិន៦៧២-៦៧៣ចំនួន១០១ហិកតា។ ក្រុមហ៊ុនបានធ្វេីសម្បទានបន្ថែមដីឲ្យអតីតយោធិនជិត៥ហិកតាថែមទៀតបង្គ្រប់១០៦ហិកតាដេីម្បីងាយស្រួលបងប្អូនចែកគ្នាបានម្នាក់មួយហិកតា។
ការងារនេះត្រូវបានបញ្ចប់ទាំងស្រុងនៅ ខែឧសភា ឆ្នាំ២០១៥។ ទាំងខាងក្រុមហ៊ុនទាំងខាងអតីតយោធិនបានព្រមព្រៀងគ្នាហេីយបង្ករបង្កេីនផលលេីដីនេះបានសុខសាន្តរយះពេល៤ឆ្នាំ ពេលកេីតរឿងទំនាស់ម្ដងទៀត ដោយមានឈ្មោះព្រាបសារុន ហ៊ួតគង់ គង់ជា បានកេណ្ឌគ្នាមកតាំងទីលំនៅលេីដីនេះយ៉ាងអនាធិបតយ្យ(គ្មានការទទួលស្គាល់ពីអាជ្ញាធរឃុំ ស្រុក)។
ការប្ដឹងប្ដល់គ្នាក៏កេីតមានជាហូរហែរតាំងពីដេីមឆ្នាំ២០១៩មក តែពុំមានការដោះស្រាយបញ្ចប់ឡេីយ។ ទេីបតែពេលនេះ ឯកឧត្តម ប៉ាន់ខែមប៊ុនថន នាយករងខុទ្ទកាល័យសម្ដេចតេជោ បានអះអាងថា នឹងដោះបញ្ចប់បញ្ហាទំនាស់នេះក្នុងពេលឆាប់ៗដេីម្បីរកយុត្តិធម៌ជូនភាគីរងគ្រោះពិតប្រាកដ ដោយ គោរព តាមស្មារតីលិខិតលេខ១៥៥៣សជណរបស់ទីស្ដីការគណរដ្ឋមន្ត្រី។
សង្ឃឹម ថាវប្បធម៌ ឈ្នះ បាន ដីចាញ់បានលុយ ឬឈ្នះបានដី ធំចាញ់បានដីតូច អាចនឹងរលាយសាបសូន្យពីទឹកដី ខេត្តបន្ទាយមានជ័យ ប្រសិនបេីមានមន្ត្រីដែលមានឆន្ទះស្នេហាយុត្តិ ធម៌ សច្ចធម៌ ជាអ្នកដោះស្រាយដូច ឯកឧត្តម ប៉ាន់ខែមប៊ុនថន នេះ។

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed