ភ្នំពេញ៖ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ កិច្ចសហការរវាងរដ្ឋបាលសង្កាត់ត្រពាំងសាំង ខណ្ឌពោធិ៍សែនជ័យ និងសប្បុរសជនបានបន្តកើនឡើង ដោយមានការចូលរួមយ៉ាងសកម្មពីលោក ហ៊ត រដ្ឋា ចៅសង្កាត់ត្រពាំងក្រសាំង ចៅរងលោក គល់ យី  ព្រមទាំងក្រុមប្រឹក្សាសង្កាត់ ប្រជាការពារសង្កាត់ មន្ត្រីជំនាញ និងសមាជិកភូមិ ត្រពាំងក្រសាំង ក្នុងការប្រគល់សម្ភារៈគ្រឿងបរិភោគជាច្រើន ប្រមូលផ្តុំចេញពីទឹកចិត្តល្អរបស់សប្បុរសជន និងប្រជាពលរដ្ឋ ក្នុងសង្កាត់ត្រពាំងក្រសាំង ។

សម្ភារៈដែលបានប្រគល់មានទឹកសុទ្ធ ទឹកស៊ីអ៊ីវ ទឹកត្រី មី សៀង និងថ្នាំពេទ្យព្រមទាំងថវិកាមួយចំនួនធំ ដែលត្រូវបានផ្តល់ជូនសាលាខណ្ឌពោធិ៍សែនជ័យ ដើម្បីចែកចាយបន្តទៅឲ្យកងទ័ពខ្មែរជួរមុខ និងបងប្អូនប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀសខ្លួនទៅមណ្ឌលសុវត្ថិភាពនៅខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។

កិច្ចសកម្មភាពនេះជាចម្លាក់នៃមនោសញ្ចេតនាមនុស្សធម៌ និងទឹកចិត្តសប្បុរសធម៌ដ៏ជ្រាលជ្រៅ របស់ប្រជាពលរដ្ឋក្នុងការគាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពខ្មែរដែលកំពុងបំពេញភារកិច្ចលើបន្ទាត់ព្រំដែន ដើម្បីការពារបូរណភាពទឹកដីនៃជាតិ មាតុភូមិ ព្រមទាំងប្រជាពលរដ្ឋដែលរងគ្រោះដោយស្ថានភាពនៅតំបន់ព្រំដែនកម្ពុជា-ថៃ។

យោងតាម រដ្ឋបាលរាជធានីភ្នំពេញបានអំពាវនាវដល់អំណាចរាជការ សហគមន៍សាជីវកម្ម សប្បុរសជន និងប្រជាពលរដ្ឋទូទាំងរាជធានី ចូលរួមចែករំលែកអំណោយផ្សេងៗ ដូចជា៖ ថវិកា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថ្នាំពេទ្យ តាមស្មារតីសប្បុរសធម៌ និងលទ្ធភាពផ្ទាល់ខ្លួន។

ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ គឺជាកិច្ចសហការដ៏មានអត្ថន័យធំធេង ក្នុងការបញ្ជាក់ពីស្មារតីសាមគ្គី ភាតរភាព និងស្រឡាញ់ជាតិរបស់ជនរួមជាតិខ្មែរ ៕N7

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed