ចិន៖ យុទ្ធភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិនឆ្លើយតបអំពីករណីដែលនាវាចម្បាំងនៃកងទ័ពអាមេរិកនិងកាណាដាបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដោយ  បានតាមឃ្លាំមើលនិងរក្សាភាពប្រុងប្រយ័ត្នក្នុងដំណើរការទាំងមូល ហើយបានដោះស្រាយតាមច្បាប់និងបទប្បញត្តិ

      លោក Li Xi   វរនាវីឯកនៃកងទ័ពជើងទឹកចិន និងជាអ្នកនាំពាក្យនៃយុទ្ធភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិនបានថ្លែងថា  នៅថ្ងៃទី ២០ ខែតុលា នាវាប្រដេញឈ្មោះ  USS Higgins (DDG-76)  របស់អាមេរិក និងនាវាកាពារឈ្មោះ Vancouver របស់កាណាដាបានបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដើម្បីឃោសនាបំផ្លើសជាសាធារណៈ។
      យុទ្ធភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិនបានរៀបចំចាត់ចែងឱ្យកងទ័ពជើងទឹក និងជើងអាកាសតាមឃ្លាំមើលនិងរក្សាភាពប្រុងប្រយ័ត្នក្នុងដំណើរការទាំងមូលព្រមទាំងដោះស្រាយតាមច្បាប់និងបទប្បញត្តិ។ ទង្វើនៃភាគីអាមេរិកនិងកាណាដាគឺកកូរកកាយដល់សភាពការណ៍ក្នុងតំបន់ បំផ្លាញសន្តិភាពនិងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់។ កងទ័ពនៃ យុទ្ធភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិនរក្សាភាពប្រុងប្រយ័ត្នខ្ពស់ ដើម្បីគាំពារយ៉ាងមុតមាំនូវអធិបតេយ្យភាពជាតិ ព្រមទាំងសន្តិភាពនិងស្ថិរភាពក្នុងតំបន់៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed