មេខ្យល់ចំនួន ២នាក់ បម្រុងនាំពលករឆ្លងដែនខុសច្បាប់ ត្រូវបានឃាត់ខ្លួនដោយកម្លាំងកងពលតូចថ្មើរជើងលេខ៥១ (បន្ទាយមានជ័យ)៖

មេខ្យល់ចំនួន ០២នាក់ ដែលសកម្មក្នុងការនាំពលករឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំងកងពលតូចថ្មើរជើងលេខ៥១ ឃាត់ខ្លួនបាននៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ ខណៈពេលដែលពួកគេកំពុងដឹកនាំពលករឆ្លងដែនទៅប្រទេសថៃ ចំនួន ៨នាក់ ក្នុងនោះស្រី ចំនួន ០១នាក់ ត្រង់ចំនុចភូមិសាស្ត្រ ផ្លូវចូលក្រុមហ៊ុនឧកញ៉ា សំផាន់ណារិទ្ធ ខេត្តបន្ទាយមានជ័យ ។ ក្រោមបញ្ជាផ្ទាល់របស់លោក ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បាន ចាត់តាំង លោក វរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ ដឹកនាំកម្លាំងល្បាតជាប់ជាប្រចាំ ដោយអនុវត្តតាមបទបញ្ជា មេបញ្ជាការ លោកបានដឹកនាំកម្លាំងល្បាត២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា សហការជាមួយកម្លាំងចម្រុះ ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍។ ជាក់ស្តែង ថៃ្ងទី២៤ ខែឧសភា ឆ្នាំ២០២១ ខណៈលោក វរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ កំពុងដឹកនាំកម្លាំងដើរល្បាតក៏ជួប មេខ្យល់ចំនួន ០២នាក់ បម្រុងនាំពលករឆ្លងដែនចេញទៅប្រទេសថៃ ត្រូវបានកម្លាំង វរសេនាតូចថ្មើរជើងលេខ៥១៤ កងពលតូចថ្មើរជើងលេខ៥១ ឃាត់ខ្លួនបានតែម្តង ។ សូមបញ្ជាក់ថា មេខ្យល់ដែលត្រូវឃាត់ខ្លួន ទី១ ឈ្មោះ លឹម ហួត ភេទ ប្រុស អាយុ ៣៨ឆ្នាំ រស់នៅ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងទី២ ឈ្មោះ ជូត សុខជ័យ ភេទ ប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ បច្ចុប្បន្នពួកគាត់ទាំងពីរនាក់កំពុងត្រូវបានឃុំខ្លួន ដើម្បីសួរចម្លើយនៅ រដ្ឋបាលបុស្តិ ។ ចំណែកឯពលករទាំង ៨នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័ក ខេត្តបន្ទាយមានជ័យ ៕N1 មេខ្យល់ចំនួន២នាក់ បម្រុងនាំពលករឆ្លងដែនខុសច្បាប់ ត្រូវបានឃាត់ខ្លួន ដោយកម្លាំងកងពលតូចថ្មើរជើងលេខ៥១

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *