ភ្នំពេញ ៖ ថ្មីៗនេះមានសេចក្តីរាយការណ៍មកថា មានទីតាំងល្បែង ស្ទូចប្រេងក្រឡា និងអាប៉ោងដុះស្លែ មួយកន្លែងសង្ស័យអាជ្ញាធរ និងសមត្ថកិច្ចជាអ្នកបើដៃឧ្យលេង បានជាទីតំាងមួយនេះបើកដំណើរការយ៉ាងរលូន បញ្ជាក់: ទីតាំងខាងលើ ស្ថិតនៅផ្លូវចូលផ្ទះតាភូ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

បើយោងតាមប្រជាពលរដ្ឋដែលរស់នៅទីតាំងល្បែងខាងលើបានឧ្យសារព័ត៌មានយើងឲ្យដឹងថា មានទីតាំងល្បែង ស្ទូចប្រេងក្រឡានិងអាប៉ោងដុះស្លែមួយកន្លែងដែលស្ថិតនៅទីតាំងខាងលើ បើកដំណើរការយ៉ាងរលូនមិនរំខានអាជ្ញាធរមានសមត្ថកិច្ចឡើយ ។

ពលរដ្ឋបន្តទៀតថា ចំពោះទីតាំងស្ទូចប្រេងកូឡា និងអាប៉ោងដុះស្លែមួយកន្លែងនេះ គេមិនដែលឃើញមានសមត្ថកិច្ចប៉ុស្តិ៍នគរបាលទួលសង្កែ១និងអាជ្ញាធរពាក់ព័ន្ធណាចុះបង្កាប ឬ ធ្វើការហាមឃាត់ឡើយ សង្ស័យតែអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវរ៉ូវជាមួយនឹងមេក្លោងឈ្មោះខ្លាហើយទើបមិនបង្កាប ។
បើតាមការបញ្ជាក់របស់លោកមេភូមិចុងខ្សាច់បានប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថា : ទីតាំងខាងលើនេះអាជ្ញាធរភូមិបានធ្វើការអប់រំម្ដងជាពីរដងរួចមកហើយ ហើយក៏បានរាយការណ៍ទៅខាងនគរបាលប៉ុស្តិ៍ព្រមទាំងសង្កាត់តែមិនមានចំណាត់ការឡើយ។

លោកបានបញ្ជាក់បន្ថែមទៀតថា លោកមិនមានសិទ្ធិក្នុងការបង្ក្រាបលើបទល្មើសល្បែងស៊ីសងនេះទេ បានត្រឹមតែរាយការណ៍ជូនថ្នាក់លើតែប៉ុណ្ណោះ តែការរាយការណ៍របស់លោកដូចជាគ្មានប្រសិទ្ធភាព ទៅលើទីតាំងល្បែងស៊ីសង ធ្វើឱ្យមេខ្លោងឈ្មោះខ្លាបានចិត្ត លេងដោយរលូនយ៉ាងអនាធិបតេយ្យ ។

អង្គភាពសារព័ត៌មានរស្មី news បានធ្វើការទំនាក់ទំនងតាមរយៈតេលេក្រាម ទៅលោកមេប៉ុស្តិ៍នគរបាលទួលសង្កែទី១ដែរ តែលោកមិនមានការឆ្លើយតប ។

មហាជនសូមសំណូមពរដល់លោក ឯក ឃុនឌឿន អភិបាលខណ្ឌឬស្សីកែវនិងលោក ហ៊ាង ថារ៉េត អធិការ អធិការខណ្ឌឬស្សីកែវ មេត្តាចាត់វិធានការបង្ក្រាបផងខ្លាចថ្ងៃមុខមានអំពើហិង្សាក្នុងគ្រួសារក៏ដូចជាចោលឆក់ ចោរប្លន់ ជាដើម ៕ដោយ :អក្ខរា៣០

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed