ខេត្តស្ទឹងត្រែង : ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី និមន្តដល់ស្រុកសៀមបា៉ង ស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែងក្នុងដំណើរសួរសុខទុក្ខ និងសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែនលេខ ០៣៤និង០៣៥ កម្ពុជាឡាវ ។
តាមការគ្រោងទុក នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី និមន្តទៅដល់ស្រុកសៀមប៉ាង និង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ក្នុងដំណើរសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែន ទទួលស្វាគមន៍និង អមដំណើរដោយ ព្រះមេគុណខេត្តស្ទឹងត្រែង និង លោក ឈាង ឡាក់ប្រធានក្រុមប្រឹក្សាខេត្ត ស្ទឹងត្រែង ព្រមទាំងមន្ត្រីរាជការ ពុទ្ធបរិស័ទ ជាច្រើនកោះករ។
វត្តមានរបស់ព្រះធម្មវនវាសីបណ្ឌិត ច័ន្ទ មុនី ដំណើរនិមន្តទស្សនកិច្ច និងជួបប្រជាពុទ្ធបរិស័ទតាមខ្សែបន្ទាត់ព្រំដែន របស់ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី គឺទៅកាន់ខេត្តចំនួន០៤ មានខេត្តក្រចេះ មណ្ឌលគិរី រតនគិរី និងខេត្តស្ទឹងត្រែងដែលជាខេត្តមានឈ្មោះក្នុងកិច្ចព្រមព្រៀងអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា វៀតណាម ឡាវ។
ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី និមន្តដល់ស្រុកសៀមបា៉ង ស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែងក្នុងដំណើរសួរសុខទុក្ខ និងសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ព្រមទាំង ជនជាតិដើមភាគតិច ដែល រស់នៅតាមខ្សែបន្ទាត់ព្រំដែន ថែមទាំងបានទៅឃើញដោយផ្ទាល់ ការអភិវឌ្ឍន៍នានាតាម ខ្សែបន្ទាត់ព្រំដែន ពិសេសគឺបង្គោលព្រំដែន ដ៏រឹងមាំរបស់កម្ពុជាឡាវ នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ។
ព្រះអង្គ ច័ន្ទ មុន្នី មានសង្ឃដីកាថា : ទឹកដីកម្ពុជាក្នុងតំបន់ភូមិភាកឥសាននេះ មិនមានការបាត់បង់អ្វីនោះទេ ផ្លូវខ្សែក្រវ៉ាត់ព្រំដែន បង្គោល ព្រំដែនផុសឡើងយ៉ាងស្អាត រឹងមាំរវាងព្រំប្រទល់ កម្ពុជាឡាវ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។
ព្រះអង្គមានសង្ឃដីកាថា គោលបំណងព្រះអង្គនិមន្តមកខេត្តស្ទឹងត្រែង មិនមែនក្នុងភាពនយោបាយទេ ប៉ុន្តែជារឿងព្រះអង្គចង់ធ្វើនិងគួរតែធ្វើ គឺចង់ឱ្យ ខ្មែរយើងរួបរួមគ្នា សាមគ្គីគ្នា ។
សូមបញ្ជាក់ថា : វត្តមានរបស់ព្រះអង្គ ច័ន្ទ មុន្នី ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទយ៉ាងច្រើន ដែលមានជំនឿលើព្រះអង្គ បានទទួលស្វាគមន៍ និងមានភាពសប្បាយរីករាយ ដោយបានយកទានផ្កាធូបក្រមួន ទឹកសុទ្ធ និងគ្រឿងសក្ការៈបូជានាៗជាច្រើន មក អង្គុយរង់ចាំទទួលព្រះអង្គ ចាំតាមផ្លូវក្រវ៉ាត់ ព្រំដែនកម្ពុជាឡាវនិងទីវត្តអារាម៕
🌐 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់អង្គភាពសារព័ត៌មានរស្មី ញ៉ូស៍