Raksmey News > November 19, 2022
យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ LATAM Airlines បានបុកជាមួយរថយន្តពន្លត់អគ្គិភ័យ ខណៈដែលកំពុងហោះឡើងនៅអាកាសយានដ្ឋានរដ្ឋធានី Lima របស់ប្រទេសប៉េរូ បណ្តាលឱ្យមានមនុស្ស២នាក់ស្លាប់។

សារព័ត៌មាន AP បានរាយការណ៍ថា ឧប្បត្តិហេតុដ៏កម្រមួយបានកើតឡើងកាលពីថ្ងៃទី១៨ ខែវិច្ឆិកា នៅអាកាសយានដ្ឋាន Jorge Chavez ក្នុងរដ្ឋធានី Lima ប្រទេសប៉េរូ។ យន្តហោះ Airbus A320 របស់ក្រុមហ៊ុនអាកាសចរណ៍ LATAM បានដឹកមនុស្សចំនួន១០៨នាក់ រួមទាំងអ្នកដំណើរចំនួន ១០២ នាក់ និងសមាជិកអាកាសយានិក ៦នាក់ ដោយហោះទៅកាន់ទីក្រុង Juliaca ។

យោងតាមសេចក្តីថ្លែងការណ៍របស់អាជ្ញាធរប៉េរូ មនុស្សពីរនាក់ដែលបានស្លាប់ក្នុងឧបទ្ទវហេតុនេះ គឺជាអ្នកពន្លត់អគ្គិភ័យនៅលើរថយន្តពន្លត់អគ្គិភ័យ។ យន្តហោះ A320 បានឆាបឆេះក្រោយការប៉ះទង្គិច ប៉ុន្តែសំណាងល្អ បន្ទប់អ្នកដំណើរមិនមានរងការខូចខាតធ្ងន់ធ្ងរ ហើយអ្នកដំណើរត្រូវបានជម្លៀសចេញភ្លាមៗ។

អ្នកជំនាញអាកាសចរណ៍បាននិយាយថា ការខូចខាតអាចធ្ងន់ធ្ងរជាងនេះ ប្រសិនបើយន្តហោះបាត់បង់ការគ្រប់គ្រង ហើយបានបើកចេញពីផ្លូវ ផ្នែកកន្ទុយនៃយន្តហោះត្រូវបានឆេះអស់ ប៉ុន្តែបន្ទប់អ្នកដំណើរមិនត្រូវបានខូចខាតឡើយ។
គេមិនដឹងថា តើហេតុអ្វីបានជារថយន្តពន្លត់អគ្គិភ័យរត់ឡើងលើផ្លូវ ខណៈយន្តហោះកំពុងហោះឡើងនោះ។ ប្រតិបត្តិករព្រលានយន្តហោះ Jorge Chavez បាននិយាយថា ខ្លួនកំពុងជួយអ្នកដំណើរ និងបើកការស៊ើបអង្កេតលើគ្រោះថ្នាក់ខាងលើនេះ៕ ដោយ៖ ធីរីណា
https://www.rmn.asia

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012 278 222

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed