ខេត្តស្ទឹងត្រែង : នៅព្រឹកថ្ងៃសៅ ៩រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែតុកមលា ឆ្នាំ២០២៤ រដ្ឋបាលខេត្តបានរៀបចំ ពិធីក្រុងពាលីទូកង ដែលមានអាជ្ញាធរ សមត្ថកិច្ច ពាក់ព័ន្ធជុំវិញខេត្ត ក្រោមអធិបតីភាពឯកឧត្តមសរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តមឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត មានសិក្សានុសិស្ស ប្រជាពលរដ្ឋជាច្រើនអ្នក ពិសេសទៅទៀតនោះគឺ បងប្អូនកីឡាកររាប់រយនាក់ អញ្ជើញចូលរួមក្នុងពិធីក្រុង ពាលីលើករាសីសុំជោគ សុំជ័យ សិរីសួស្ដី សេចក្តីសុខ ដល់កីឡាករ កីឡាការិនី ទាំងអស់ ដែលមាន វត្តមានទូក២៤ ស្មើនិង១២គូរ ។
ប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមបណ្តោយស្ទឹងខេត្តស្ទឹងត្រែង ប្រារព្ធពិធីនេះនៅចំណុចទល់មុខទីតាំង ប្រណាំងទូកតែម្តង មុខអធិការនគបាលក្រុងស្ទឹងត្រែងនេះតែម្តង ដើមី្បបង្កនូវភាពសប្បាយរីករាយ ដែលជាបុណ្យប្រពៃណីជាតិខ្មែរ តែងតែប្រារព្ធធ្វើឡើងតាំងពីបរមបុរាណតរៀងមក។
ក្នុងពិធីនេះ ដើម្បីលើកស្ទួយវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីជាតិ ក៏ដូចជាផ្តល់ឱកាសជូនប្រជាពលរដ្ឋ ព្រមទាំងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានចូលរួមទស្សនាកម្សាន្តសប្បាយ។
ក្នុងឱកាសនេះផងឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញក្រុងពាលី ទូកងនិងធ្វើពិធីប្រោសព្រហ្ម ដល់កីឡាករ កីឡាការនី ទាំងអស់ រួមផ្សំជាមួយប្រសាសន៍ ដ៏មានអត្ថន័យ ដាស់តឿនក្រើនរំរំលឹកដល់កីឡាករ និងកីឡាការិនី សូមឲ្យចេះថែរក្សាសុខភាព កំញាំអាហារផ្តេសផ្តាស ខ្លាចប:ពាល់ដល់សុខភាព រំខានដល់ការប្រណាំងទូក។ និងសូមឲ្យចេះស្រលាញ់គ្នា សាមគ្គីគ្នា កុំឈ្លោះប្រកែកគ្នាក្នុងការប្រគួតប្រជែង ដើម្បីឈានដល់ការទទួលជោគជ័យ ដណ្ដើមជ័យលាភី នៅថ្ងៃស្អែក ថ្ងៃទី២៧ និងទទួលរង្វាន់ទៅតាម លេខរៀងចំណាត់ថ្នាក់ ថ្ងៃផ្តាច់ព្រ័ត្រ។
ម៉្យាងវិញទៀតក្នុងព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូកនេះ ក្នុងគោលបំណងផ្តល់ឱកាសឲ្យយុវជន សាធារណជនខ្មែរទូទៅ បានចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក ប្រពៃណីជាតិ នៅខេត្តស្ទឹងត្រែង ក្នុងលក្ខណៈមហាគ្រួសារខ្មែរតែមួយ ជ្រកក្រោមដំបូលសន្តិភាពតែមួយ ក្រោមស្មារតីសុខដុម សប្បាយរីករាយ និងបានសិក្សាស្វែងយល់នូវភាពរុងរឿង នាសម័យមហានគរ។
ជាមួយការរៀបចំនេះ រដ្ឋបាលខេត្តស្ទឹងត្រែង ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជា និងភ្ញៀវទេសចរបរទេស មកចូលរួមកម្សាន្តសប្បាយនៅក្នុងព្រឹត្តិការណ៍ក្នុងស្ទឹប្រវត្តិសាស្ត្រនេះ ត្រូវចូលរួមថែរក្សានូវអនាម័យ បរិស្ថាន និង គោរពច្បាប់ចរាចរណ៍នៅពេលធ្វើដំណើរ ដើម្បីសុវត្ថិភាពទាំងអស់គ្នា៕