មកក្រុងប៉ោយប៉ែត : ដោយមើលឃើញនូវជីវភាពខ្វះខាតរបស់បងប្អូនពលរដ្ឋនៅក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ទើបនៅរសៀលថ្ងៃ៦រោចខែស្រាពណ៍ឆ្នាំរោងព.ស២៥៦៨ត្រូវនិងថ្ងៃអាទិត្យទី២៥ខែសីហាឆ្នាំ២០២៤ លោកស្រីឡូញ សាវឿន ហៅវត្តីនិងស្វាមីជាជនជាតិឥណ្ឌូនេសុីនិងក្រុមគ្រួសារជាអជីវករក្រុងប៉ោយប៉ែត ។

ដោយមានការណែនាំពីលោកចៅ ជីអានប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តបន្ទាយមានជ័យ និងលោកគង់ រិទ្ធាប្រធានសមាគមចលនាយុវជនកម្ពជា(ក្រុម១៥៧)ក្រុងប៉ោយប៉ែតសាខាខេត្តបន្ទាយមានជ័យ ដឹកនាំសមាជិកសមាជិកាសប្បុរសជន និងមានការចូលរួមពីសំណាក់អាជ្ញាធរសង្កាត់និងភូមិចែកជូនអំណោយដល់ពលរដ្ឋដែលមានជីវភាពខ្វះខាត ជួបការលំបាកចំនួន(២០៥គ្រួសារ) ក្នុងវត្តម៉ុងចិន ស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

អំណោយដែលនាំយកមកចែកជូន ពលរដ្ឋបានមកពីសប្បុរសធម៌ លោកស្រីឡូញ សាវឿនហៅវត្តីព្រមទាំងស្វាមីជនជាតិឥណ្ឌូនេស៊ី ព្រមទាំងថវិការបស់សមាជិកសមាជិកាក្រុមចលនយុវជនកម្ពុជា១៥៧ក្រុងប៉ោយប៉ែតចូលរួមផងដែរ។

អំណោយដែលទទួលបានក្នុងមួយគ្រួសាររួមមាន÷
.អង្ករ២៥គីឡូក្រាម
.មី១កេស
.ត្រីខ១យួរ
.ប៊ីចេង១កីឡូក្រាម
.ស្ករស១គីឡូក្រាម
..ទឹកត្រីមួយដបទឹកស៊ីអ៊ីវមួយដបទឹកបរិសុទ្ធមួយយួរ
.ថវិការ៤មុឺនរៀល
.ប្រជាការពារភូមិ១៨ នាក់ម្នាក់ៗថវិការ៤មុីនរៀល។
សរុបអស់ថវិការ៩.៥០០ដុល្លា($9500)៕

🌐 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់អង្គភាពសារព័ត៌មានរស្មី ញ៉ូស៍

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *