ក្រុងឡុងដ៍ៈ មេដឹកនាំអ៊ុយក្រែន នៅក្នុងជំនួបជាមួយមន្ត្រីអង់គ្លេស កាលពីល្ងាចម្សិលមិញ បាលើកសំណើរសុំយន្តហោះចម្បាំងពីប្រទេសបារាំង និងអាល្លឺម៉ង់ ដើម្បីប្រើក្នុងសង្គ្រាមជាមួយរុស្ស៊ី។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី (Volodymyr Zelensky) បានជួបមេដឹកនាំប្រទេសទាំងពីរ នៅទីក្រុងប៉ារីស ប្រទេសបារំាំង។
ប្រធានាធិបតីបារំាង លោក អ៊ីម៉ាណូអែល ម៉ាក្រុង (Emmanuel Macron ) និងអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល (Olaf Scholz) បានរំលឹកឡើងវិញថា រុស្ស៊ីមិនអាចឈ្នះសង្រ្គាមនេះទេ។
លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី នឹងធ្វើសំណើបន្ថែមទៀត ដើម្បីសុំយន្តហោះនៅពេលលោកជួបជាមួយមេដឹកនាំសហភាពអឺរ៉ុបផ្សេងទៀត នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិច។
លោកជឿជាក់ថា យន្តហោះចម្បាំង និងកាំជ្រួចបាញ់ចម្ងាយឆ្ងាយមានសារៈណាស់ ដើមដើម្បីគាំទ្ររថក្រោះ Leopard 2 ដែលប្រទេសលោកខាងលិច បានប្តេជ្ញាក្នុងការផ្គត់ផ្គង់នាពេលថ្មីៗនេះ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ កាលពីល្ងាចម្សិលមិញ លោក អ៊ីម៉ាណូអែល ម៉ាក្រុង និងអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល
បាននិយាយថា ប្រទេសបារាំង និងអាល្លឺម៉ង់មាន លទ្ធភាពក្នុងការផ្លាស់ប្តូរយុទ្ធសាស្ត្រប្រយុទ្ធជាមួយរុស្ស៊ី។
លោក អ៊ីម៉ាណូអែល ម៉ាក្រុង បាននិយាយថា អ៊ុយក្រែនអាចពឹងផ្អែកលើការគាំទ្ររបស់បារាំង ហើយថាប្រទេសបារាំង បានប្តេជ្ញាចិត្តជួយអ៊ុយក្រែន ឲ្យទទួលបានជ័យជម្នះ។
ទាំងប្រធានាធិបតីបារាំង និងអធិការបតីអាល្លឺម៉ង់ ពេលខ្លះបានប្រឈមមុខនឹងការរិះគន់ចំពោះការយឺតយ៉ាវក្នុងការគាំទ្រអ៊ុយក្រែន។
លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី ធ្លាប់បានសម្តែងការខកចិត្តចំពោះមេដឹកនាំបារាំង ដែលបានបន្តការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin)។
ដំណើរទស្សនកិច្ច លោក វ៉ូឡូឌីមៀ ហហ្សឺឡឹនស្គី នៅទីក្រុងព្រុចសែល បានកើតឡើងបន្ទាប់ពីលោកបានថ្លែងទៅកាន់សភាចក្រភពអង់គ្លេសកាលពីថ្ងៃពុធ។
នៅទីនោះ លោកក៏បានជំរុញឲ្យទីក្រុងឡុងដ៍ផ្គត់ផ្គង់យន្តហោះចម្បាំងដើម្បីគាំទ្រកិច្ចប្រឹងប្រែងធ្វើសង្រ្គាមរបស់អ៊ុយក្រែន។
លោកបាននិយាយថា «សេរីភាពនឹងឈ្នះ យើងដឹងថា រុស្ស៊ីនឹងចាញ់សង្គ្រសុំ។ ជ័យជម្នះ គឺជាអាយុជីវិតរបស់យើង»។
រុស្ស៊ីបានព្រមានថា នឹងចាត់វិធានតបវិញ ប្រសិនបើនរណាម្នាក់ ហ៊ានផ្តល់យន្តហោះដល់អ៊ុយក្រែន៕
https://t.me/+cYqQWKH24_I5ZjE1
https://www.rmn.asia