ខេត្តត្បូងឃ្មុំ : នៅយប់វេលាម៉ោង ៨:៤៥នាទី ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ បុរសម្នាក់បានយកកាំភ្លើង AK បាញ់ប្រហារឪពុកក្មេក និងម្ដាយក្មេកបណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម, ប្រពន្ធ និងបងថ្លៃរងរបួសធ្ងន់ ព្រមទាំងប្រជាការពារម្នាក់រងរបួសធ្ងន់ រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើល ស្ថិតនៅក្នុងភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

សេចក្ដីរាយការណ៍ជំហានដំបូង ដែលបណ្ដាញព័ត៌មាន Raksmey News ទទួលបានការបាញ់ប្រហារដែលបង្កឡើងដោយខ្មាន់កាំភ្លើងជាមន្ដ្រីអាវុធហត្ថនេះ ឈ្មោះ ហ៉ីង សុវណ្ណរិទ្ធ បានបណ្ដាលឲ្យឪពុកក្មេកស្លាប់ ម្ដាយក្មេកស្លាប់, ប្រពន្ធ និងបងថ្លៃរងរបួសធ្ងន់ ព្រមទាំងប្រជាការពារម្នាក់រងរបួសធ្ងន់ ហើយខ្មាន់កាំភ្លើងបាញ់សម្លាប់ខ្លួនតាមក្រោយ។ សរុបហេតុការណ៍នេះ បានបណ្ដាលឲ្យមនុស្សស្លាប់៣នាក់ និងរបួសធ្ងន់៣នាក់។

យ៉ាងណាមិញ ដើមចមដែលនាំឲ្យមានការហេតុការណ៍បាញ់ប្រហារនេះ មិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងនៅឡើយទេ ព្រោះនៅពេលកំពុងធ្វើការសួរនាំអ្នកពាក់ព័ន្ធ និងស្រាវជ្រាវនៅទីតាំងកើតហេតុ ក្នុងផ្ទះរបស់ជនរងគ្រោះផ្ទាល់តែម្ដង៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed