ខេត្តស្ទឹងត្រែងៈ   បុណ្យឆ្លងឆ្នាំថ្មីឆ្នាំសកល២០២៥ នៅខេត្តស្ទឹងត្រែងមានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ មកដើរលេងកំសាន្តនៅតាមរមណីយដ្ឋានផ្សេងៗ ព្រមទាំងអ្នកទេសចរណ៍ក្នុងខេត្ត មកទស្សនាការប្រគុំតន្ត្រីនៅពេលរាត្រីថ្ងៃទី៣១ខែធ្នូ នៅចំណុចបេនឡានមាត់ទន្លេស្ថិតនៅក្នុងក្រុងស្ទឹងត្រែង  បុណ្យឆ្លងឆ្នាំថ្មីឆ្នាំសកល ២០២៥ គឺមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ៣០ ខែធ្នូ ដល់ថ្ងៃទី០១ ខែមករា មានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមានចំនួនសរុបប្រមាណជាង១ ម៉ឺននាក់ បានមកដើរលេងកំសាន្តនៅក្នុងខេត្តស្ទឹងត្រែង។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរខេត្ត អំពីស្ថានភាពភ្ញៀវទេសចរជាតិ អន្តរជាតិមកទស្សនាកម្សាន្តក្នុងខេត្តស្ទឹងត្រែង និងប្រជាពលរដ្ឋបានធ្វើដំណើរទៅលេងកម្សាន្តសប្បាយនៅតាមគោលដៅទេសចរណ៍សំខាន់ៗក្នុងខេត្ត រួមនិងការទស្សនាកម្សាន្តក្នុងព្រឹត្តិការប្រគុំតន្រ្តី និងសកម្មភាពកម្សាន្តសប្បាយផ្សេងៗនាពេលរាត្រី នាឱកាសពិធីបុណ្យឆ្លងឆ្នាំថ្មីឆ្នាំសកល២០២៥ ចាប់ពីថ្ងៃទី៣០ ខែធ្នូ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ទទួលបានភ្ញៀវទេសចរសរុបចំនួន១៤,២១១នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១៤,១៤៣ និងភ្ញៀវ
អន្តរជាតិមានចំនួន៦៨នាក់។របាយការណ៍របស់ប្រធានទីទេសចរណ៍ខេត្តបានបញ្ជាក់ថា បើធៀបឆ្នាំ២០២៤ ភ្ញៀវទេសចសរុបកើនឡើង ៦,៩៨១ ស្មើនិង៩៧% រីឯភ្ញៀវទេសចរជាតិកើនឡើង៦,៩២៩នាក់ស្មើនិង ៩៦%មុន
ដោយឡែកភ្ញៀវទេសចរអន្តរជាតិកើនឡើង៥២នាក់ ស្មើនិង៣២៥% ៕

ដោយ÷ (កុល សារត្ន័ RMNស្ទឹងត្រែង)

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed