ភ្នំពេញ : ដោយមានការមូលមតិគ្នា អាចារ្យគណៈកម្មការ ព្រមទាំងមហាពុទ្ធបរិស័ទចំណុះជើងវត្ត អរុណវត្តី បានមូលមតិគ្នាជាឯកច្ឆន្ទប្រារព្ធធ្វើ បុណ្យកឋិនទានសាមគ្គី ដើម្បីដង្ហែរវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស ៣ខែក្នុងព័ន្ធសីមាវត្តអរុណវត្តី ស្ថិតនៅភូមិត្រពាំងអណ្ដូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីអនុគ្រោះព្រះភិក្ខុសង្ឃក្រាលគងនូវកឋិនថារកិច្ច។

ក្នុងពិធីបុណ្យកឋិនទាននេះដែរ ក៏មានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកយាយ លោកតា ព្រមទាំងពុទ្ធបរិស័ទញាតិមិត្តជិតឆ្ងាយចូលរួមយ៉ាងច្រើន កុះករអធិកអាថម្ភក្រៃលែង។និងចូលរួមពិធីបុណ្យនេះចាប់ផ្ដើម នៅថ្ងៃសៅរ៍ ២កើតខែកត្តិក ឆ្នាំរោង ឆ័ស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ២:០០ នាទីរសៀល ជួបជុំពុទ្ធបរិស័ទ នៅលើ ឧបដ្ឋានសាលាស្ថិតក្នុងវត្តអរុណវត្តី ដើម្បីធ្វើបទនមស្ការព្រះរតន:ត្រៃ សមាទានសីល ចម្រើនព្រះបរិត្តនិមន្តធម្មកថិកាចរ្យ សម្ដែងព្រះធម៌ទេសនា ។

ប្រគេនយាគូដល់ព្រះសង្ឃ តម្កល់ទុកត្រៃលើឧបដ្ឋានសាលា វេរភត្តាហារប្រគេនដល់ព្រះសង្ឃ ដង្ហែអង្គកថិនទាន ប្រទក្សិណ៣ជុំព្រះវិហារនិងវេរប្រគេនចំពោះព្រះសង្ឃ ជាកិច្ចបង្ហើយបុណ្យ។ដោយអានិសង្សចេញពីសទ្ធាដ៏ជ្រះថ្លាមហាពុទ្ធបរិស័ទចំណុះជើងវត្ត គណៈកម្មការ អាចារ្យ ឧបាសក ឧបាសិកា លោកតាលោកយាយ លោកលោកស្រី អ្នកនាងកញ្ញា ចំណុះជើងវត្តអរុណវត្តីទាំងអស់ និងពុទ្ធបរិស័ទជិតឆ្ងាយគ្រប់មជ្ឈដ្ឋាន ផ្ដើមបុណ្យនេះសូមឧទ្ទិសកុសលបុណ្យកឋិនទាននេះ ជូនដល់ជីដូនជីតាបុព្វការីជាន់ដែលបានចែកឋានទៅលោកខាងមុខទាំង ៧ សន្ដានមកទទួលយកនៅផលទៀតដែលកូនចៅបានធ្វើឧទ្ទិសជូនដល់គ្រប់ៗគ្នានេះផង ហ្នឹងឱ្យពរសព្វសាធុការដល់កូនចៅនៅខាងក្រោយឱ្យជួបតែសុខភាពល្អប្រាជ្ញាវាងវៃជន្មាយុយឺនយូរគ្រប់ៗក្រុមគ្រួសារ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed