នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ នេះ អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងឱ្យលោកឧត្តមសេនីយ៍ត្រី យ៉ត សុផល ស្នងការរង ផែនការងារកិច្ចការប៉ុស្តិ៍ ដឹកនាំកម្លាំងនគរបាលចំនួន១៥នាក់ សហការជាមួយរដ្ឋបាលខេត្ត និងស្ថាប័នពាក់ព័ន្ធ ចុះជួយសម្របសម្រួលដល់ការឆ្លងដែនរបស់ពលរដ្ឋខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ តាមរយៈច្រកអន្តរជាតិប៉ោយប៉ែត ក្រុងបាវិត។

ក្នុងកម្រិតនៃការបំពេញភារកិច្ច កម្លាំងនគរបាលបានចុះអនុវត្តការងារចាប់ពីម៉ោង ៨:០០ ព្រឹក រហូតដល់ម៉ោង ៤:០០ ល្ងាច ដោយបានទទួលពលរដ្ឋខ្មែរវិលត្រឡប់សរុបចំនួន ១៣៤ នាក់ រួមមានស្រី ៥៨ នាក់។ កម្លាំងនគរបាលបានប្រើប្រាស់រថយន្តសរុបចំនួន ១១ គ្រឿង ស្មើនឹង ១១ លើក ដើម្បីដឹកជញ្ជូនពលរដ្ឋទាំងអស់នេះពីច្រកព្រំដែនទៅកាន់ទីលំនៅរបស់ពួកគាត់ នៅក្នុងខេត្តបន្ទាយមានជ័យ តាមបណ្តាក្រុងស្រុកចំនួន ៩។

សកម្មភាពនេះ គឺជាផ្នែកមួយនៃការយកចិត្តទុកដាក់របស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការជួយសង្គ្រោះ និងផ្តល់សេវាដឹកជញ្ជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលបានធ្វើដំណើរវិលត្រឡប់មកពីប្រទេសថៃ ក្រោយបញ្ចប់ការធ្វើការ ឬជួបបញ្ហាផ្សេងៗ។ ការរៀបចំដឹកជញ្ជូននេះ ក៏មានគោលបំណងធានាថា ពលរដ្ឋអាចធ្វើដំណើរទៅដល់ផ្ទះបានដោយសុវត្ថិភាព និងមានការគាំទ្រពីអាជ្ញាធរ៕N7

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed