នៅរសៀលថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២២ នៅស្នាក់ការធំគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ ឯកឧត្តម ស៊ុយ សែម សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយខេត្តពោធិ៍សាត់ និងឯកឧត្តម ជាវ តាយ សមាជិកគណ:កម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត បានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ឆ្នាំ២០២២-២០២៧ ទាំងពេញសិទ្ធ និងបម្រុង នៅក្រុងពោធិ៍សាត់ សរុបចំនួន ១១៨ ស្រី ៣៨នាក់ ។
ក្នុងឱកាសនោះមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ ឯកឧត្តម ម៉ក់ រ៉ា អនុប្រធានគណ:កម្មាធិការគណបក្សខេត្ត ប្រធានគណ:ប្រចាំការ និងជាប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម មួរ ស៊ន ទីប្រឹក្សាក្រសួងរ៉ែ និងថាមពល លោកជំទាវឯម ប៉ុណ្ណា និងឯកឧត្តម សារី កោសល្យ អ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ ឯកឧត្តម សមាជិកគណ:អចន្ត្រៃយ៍គណ:កម្មាធិការគណបក្សខេត្ត្ត លោកប្រធាន អនុប្រធានគណបក្សក្រុងពោធិ៍សាត់ និងក្រុមការងារគណបក្សប្រជាជនចុះជួយសង្កាត់ទាំង០៧ នៃក្រុងពោធិ៍សាត់ ។
ក្រោយអំពីការអាននូវមតិស្វាគមន៍ និងរបាយការណ៍សង្ខេបអំពីលទ្ធផលនៃការបោះឆ្នោតស្ទាបស្ទង់ជ្រើសរើសក្រុមប្រឹក្សាសង្កាត់ ទាំង០៧ នៅក្រុងពោធិ៍ដាយ់ ដោយលោកប្រធានគណបក្សក្រុងរួចមក ឯកឧត្តមស៊ុយ សែម បានអញ្ជើញមានមតិសំណេះសំណាល ក្នុងអង្គពិធី ពិសេសការផ្តល់នូវអនុសាសន៍មួយចំនួនទៅកាន់បេក្ខជនទាំងពេញសិទ្ធ និងបំរុងទាំងអស់ ត្រូវបំពេញភារកិច្ចចំបងៗ មួយចំនួន :
- បេក្ខជនក្រុមប្រឹក្សាសង្កាត់ទាំងមិនត្រូវស្កប់ស្កល់នឹងជ័យជម្នះ ដែលទទួលបានជាបន្តបន្ទាប់កន្លងមក និងត្រូវយកចិត្តទុកដាក់បម្រើប្រជាជន ឲ្យប្រជាជនស្រឡាញ់ពេញចិត្ត និងបោះឆ្នោតជូនគណៈបក្សប្រជាជនយើង ។
- បេក្ខជនក្រុមប្រឹក្សាសង្កាត់ ទាំងអស់ ត្រូវមានសាមគ្គី ឯកភាពផ្ទៃក្នុង ប្តេជ្ញាចិត្តជាយុទ្ធសាស្ត្រ យកជ័យជម្នះក្នុងការបោះឆ្នោត នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ ។
- ផ្សព្វផ្សាយសមិទ្ធិផល ធំៗ ដែលគណបក្សសម្រេចបាន នៅក្នុងមូលដ្ឋាន ភូមិ ឃុំ ស្រុក ក្រុង ខេត្ត និងនៅទូទាំងប្រទេស ។
- ពង្រឹង និងពង្រីកសមាជិកបក្ស អនុវត្តនូវវិធីសាស្ត្រ សមាជិកបក្ស ១រូប គឺសន្លឹកឆ្នោត ១សន្លឹក ។
- វាយបកឲ្យបានទាន់ពេលវេលា របស់ពួកអគតិ និងពួកគណបក្សប្រឆាំង ។
⁃ ចុះជួបគ្រួសារបក្ស ក្រុមបក្ស សមាជិកបក្ស មុនសម័យឃោសនាបោះឆ្នោត ដោយហការជាមួយ ក្រុមការងារ តាមមូលដ្ឋានសង្កាត់ ភូមិរៀងៗខ្លួន ដោយផ្អែកលើឯកសារគោលនយោបាយអភិវឌ្ឍន៍ ឃុំ រយៈពេល៥ឆ្នាំ ២០២២-២០២៧ ។
⁃ ក្រុមការងារ ត្រូវផ្តល់ឱកាសដល់បេក្ខជន ក្រុមប្រឹក្សាសង្កាត់ ក្នុងពិធីជួបប្រាស្រ័យជាមួយប្រជាពលរដ្ឋ ឧទ្ទេសនាម អំពីទិសដៅធំៗ ទាំង៧ចំណុច នៃគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ឆ្នាំ២០២២ – ២០២៧ របស់គណបក្ស និងការប្តេជ្ញាចិត្ត របស់បេក្ខជនក្រុមប្រឹក្សាសង្កាត់ ក្នុងការបំរើប្រជាពលរដ្ឋ ឲ្យបានតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ។ - ក្រុមប្រឹក្សាសង្កាត់ ត្រូវសហការជាមួយក្រុមការងារ ពិនិត្យមើលស្លាកសញ្ញាគណបក្ស
⁃ នៅចុងកម្មវិធី ឯកឧត្តមស៊ុយ សែម បានជូនវត្ថុកំដរដៃនូវថ្នាំពេទ្យចិន បីប្រអប់ក្នុងសមាជិក១នាក់ ។ កម្មវិធីនេះបានប្រព្រឹត្តទៅ និងបញ្ចប់ តាមការគ្រោងទុក ក្នុងថ្ងៃ ខែ ឆ្នាំដដែល ប្រកបដោយភាពស្និទ្ធស្នាលបំផុត ។