ភ្នំពេញ ៖ បើតាមប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ទូលសង្កែទី១ បានឲ្យដឹងថា ទីតាំងល្បែងស៊ីសងខុសច្បាប់ ស្ទួចប្រេងក្រឡា មួយកន្លែងនេះ បើកលេងជាយូរខែឆ្នាំមកហើយ ដែលមានមេខ្លោង៣នាក់ អួតអាងថាខ្លួនបានបង់ខែឲ្យខាងសង្កាត់អស់ហើយ ស្ថិតនៅផ្លូវច្រកចូលផ្ទះតាភូ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កំពុងតែបន្តបើកលែងយ៉ាងអនាធិបតេយ្យពេញមូលដ្ឋាន បែរអាជ្ញាធរដែនដីមិនព្រមធ្វើការបង្រ្កាប។
ប្រភពដដែលបានបញ្ជាក់ថា មេខ្លោង៣ នាក់ដែលអួតអាងថាមិនខ្លាចសមត្ថកិច្ចក្នុងការចុះបង្ក្រាបនោះ មានឈ្មោះ ស្រីម៉ៅស្រីពែក និងតាលីម ហើយពួកខ្លួនបានបង់ខែទៅឲ្យខាងសង្កាត់ ប្រជាពលរដ្ឋដាក់មន្ទិលសង្ស័យថា ប្រហែលជាលោកមេប៉ុស្តិ៍ទួលសង្កែទី១ ត្រូវថ្នាំសណ្តំរបស់មេបទល្មើសល្បែងស៊ីសងទាំងអស់នោះហើយនិងបានទទួលលាភសក្ការៈបានជាមិនមានវិធានការក្នុងការចុះបង្ក្រាបបទល្មើសទាំងនេះ ។
ក្នុងរឿងករណីល្បែងស៊ីសងនេះ អង្គភាពសារព័ត៌មានយើងបានទាក់ទងទៅលោកមេប៉ុស្តិ៍តាមតេឡេក្រាមតែមិនមានការឆ្លើយតបនិងបានទាក់ទងតាមឆាត messenger រាយការណ៍ជូនលោកអភិបាល ឯក ឃុនឌឿន
មិនមានការឆ្លើយតបដូចគ្នា។
ចំណែកឯលោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ មិនដឹងថាលោកមានវិធានការទប់ស្កាត់បែបណានោះទេ បើបទល្មើសរីករាលដាលដូចផ្សិតបែបនេះ និងបើកលេងដោយ គគ្រឹកគគ្រេង ចេញចូលយ៉ាងសស្រាក់សស្រាំ ហើយមានពេលខ្លះ កន្លែងខ្លះ លេងល្បែងភ្នាល់ចាញ់ គ្មានលុយសង រហូតឈានដល់ទាញដំបងដេញវ៉ៃគ្នាផ្អើលភូមិក៏មាន។
បើយោងតាមច្បាប់នៃការបង្ក្រាបល្បែងសុីសង ជំពូក៣ ទោសបញ្ញត្តិ បានចែងក្នុងមាត្រា ៤ ជនណាលេងល្បែងសុីសង ជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីមួយមុឺនរៀល(១០.០០០) ដល់ ប្រាំមុឺនរៀល (៥០.០០០) ឬដាក់គុកពីមួយថ្ងៃដល់មួយខែ។ ក្នុងករណីមិនរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំមុឺនរៀល(៥០.០០០)ដល់ប្រាំសែនរៀល(៥០០.០០០) និងដាក់គុកពីមួយខែដល់មួយឆ្នាំ។
មាត្រា៥ ត្រូវផ្តន្ទាទិសពិន័យជាប្រាក់ពីប្រាំលានរៀល(៥.០០០.០០០)ដល់ម្ភៃលានរៀល(២០.០០០.០០០)និងដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ ចំពោះអ្នកបើកកន្លែងលេងល្បែងសុីសង អ្នកកាន់កាប់ល្បែងសុីសង អ្នកចាត់ចែងនិងភ្នាក់ងារសុីសង។ ក្នុងករណីពុំរាងចាលត្រូវផ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើជាអតិបរមា។ នឹងមាត្រា ៦-៧-៨-៩-១០ និង១១ទៀតផង ….
ជុំវិញករណីនេះប្រជាពលរដ្ឋរស់នៅសង្កាត់ទួលសង្កែទី១ នាំគ្នាធ្វើការសំណូមពរមកដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តាចាត់មន្ត្រីនគរបាលដែលពាក់ព័ន្ធក្រោមឱវាទ ចុះត្រួតពិនិត្យភាពជាក់ស្តែងនៅទីតាំងល្បែងស៊ីសងស្ទូចប្រេងក្រឡា ខុសច្បាប់ នៅក្នុងមូលដ្ឋានខាងលើនេះ និងមានវិធានការចាត់កម្លាំងជំនាញ ចុះធ្វើកាស្រាវជ្រាវដើម្បី បង្រ្កាបផង ព្រោះលោកមេប៉ុស្តិ៍ មិនហ៊ានចាត់វិធានការក្នុងការបង្ក្រាប!ទីតាំងល្បែងសុីសងខុសច្បាប់មួយកន្លែងនេះឡើយ! ។
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ ធ្វើការរិះគន់ដើម្បីស្ថាបនាមិនមានចេតនាណាមួយឡើយនឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន ដើម្បីឆ្លុះបញ្ចាំងពីការពិតសុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ ៕
https://www.rmn.asia
RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012 278 222



