ខេត្តសៀមរាប៖ មានប្រភពរាយការណ៍មកថា មានទីតាំងលេងល្បែងស៊ីសងជល់មាន់និងឡូតូ តាមប្រព័ន្ធអនឡាញ(ដុះស្លែជាច្រើនកន្លែងក្នុងខេត្តសៀមរាប ) បានបើកលេងយ៉ាងអនាធិបតេយ្យជាយូរខែ ឆ្នាំ មកហើយ ដោយឡែកសមត្ថកិច្ចមន្ត្រីជំនាញ ហាក់បីដូចជាពុំមានវិធានការណ៍ទប់ស្កាត់និងបង្ក្រាបសោះ។
ប្រភពព័ត៌មានបានឲ្យដឹងថា៖ ទីតាំងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញ ទាំងនេះ គេសង្ស័យថាប្រហែលជាមានការសែនព្រេនរៀងរាល់ថ្ងៃសីលដល់បារមីម្ចាស់ទឹកម្ចាស់ដី ខ្មោចព្រាយបីសាចអស់ហើយមើលទៅ ទើបអាចបិទបាំងលាក់ខ្លួនបំពួនកាយមិនឲ្យអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធណាម្នាក់មើលឃើញ។
ប្រភពដដែលបានបន្តទៀតថា ម្ចាស់បនល្បែង មាន់ជល់តាមប្រព័ន្ធអនឡាញ និងឡូតូ មានការបើកលេងល្បែង ឲ្យស៊ីសងដាក់លុយធំៗ មានឈ្មោះថាមេខ្លា ប្រចាំនៅខេត្តសៀមរាប ។
ប្រជាពលរដ្ឋនិងមហាជនទូទៅ ពិសេសរាស្ត្រ ក្នុងមូលដ្ឋានបានលើកឡើងថា ហេតុអ្វីទីតាំងទាំងនេះ ហ៊ានបើកលេងយ៉ាងកក្រើកឡើងវិញ ឬមួយមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានបើកភ្លើងខៀវ ឱ្យម្ចាស់ទីតាំងល្បែងស៊ីសងទាំងនេះទើបបានដំណើរការឡើងវិញដូច្នេះ។
បើយោងតាម ជំពូកទី៣ ទោសប្បញ្ញត្តិ មាត្រា ៥..ត្រូវថ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលានរៀលដល់ម្ភែលានរៀលនិងដាក់គុពីមួយឆ្នាំដល់ប្រាំឆ្នាំចំពោះអ្នកផ្តល់ទីតាំងលេងល្បែងស៊ីសង អ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារល្បែងស៊ីសង។
ក្នុងករណីពុំរាងចាលត្រូវថ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើនេះជាអតិបរមា។ល្បែងស៊ីសងខុសច្បាប់ទាំងនេះ ជាដើមចម នៃអំពើហិង្សាក្នុងគ្រួសារ អំពើចោរកម្ម និងបទល្មើស ផ្សេងៗ ដូចជា លួច ឆក់ ប្លន់ជាដើម អាជ្ញាធរពាក់ព័ន្ធ មិនគួរមើលរំលងនោះទេ។
ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌបានសូមនូមពរទៅដល់ ឯកឧត្តម អភិបាល នៃគណៈអភិបាលសៀមរាប ជាពិសេស លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចាត់កម្លាំងជំនាញចុះធ្វើការបង្រ្កាបទីតាំងល្បែងស៊ីសងខុសច្បាប់កំពុងបើកការលេងភ្នាល់ដាក់ប្រាក់ យ៉ាងពេញទំហឹង នៅក្នុងខេត្តសៀមរាប ដើម្បីធានានូវសន្តិសុខសុវត្ថិភាព ជាពិសេសភូមិ-ឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃឲ្យមានប្រសិទ្ធភាពខ្ពស់ផង៕