ភ្នំពេញ : មានទីតាំងល្បែងស៊ីសងតាមហ្គេមមាន់ជល់អនឡាញគ្រប់ប្រភេទកំពុងដំណើរការបើកភ្នាល់លេងមួយកន្លែងដែលស្ថិត ក្នុងភូមិទួលពង្រសង្កាត់ចោមចៅម១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដោយគ្មានសមត្ថកិច្ចណាហ៊ានបង្រ្កាបឡើយ ឫមួយម្ចាស់បើកបទល្មើសមួយកន្លែងនេះបានផ្តល់លាភសក្ការៈប្រចាំខែទៅឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋតាមមូលដ្ឋានអស់ហើយទេដឹង បានជាមិនហ៊ានធ្វើការបង្រ្កាប ។

ប្រភពច្បាស់ការពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានប្រាប់អង្គភាពសារព័ត៌មាន{Raksmey News } ឲ្យដឹងថាមានទីតាំងបង្កប់លេងល្បែងស៊ីសង់ភ្នាល់ជល់មាន់អនឡាញតាមកញ្ចក់ទូរទស្សន៍មួយកន្លែងស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ មានលួចលាក់បង្កប់ល្បែងសុីសងខុសច្បាប់មាន ដែលរដ្ឋាភិបាល ចេញបញ្ជា ហាមនិងទប់ស្កាត់ បែរជាអាជ្ញាធរពាក់ព័ន្ធក្នុងខណ្ឌ បិទភ្នែក បិទត្រចៀក ហាក់បីដូចជាព្រងើយកន្តើយមិនយកចិត្តទុកដាក់ ក្នុងអនុវត្តតាមបម្រាមរបស់រដ្ឋាភិបាល។

បន្ទាប់ពីមានការរាយការណ៍និងផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋមកអង្គភាពសារព័ត៌មានបានចុះទៅដល់ទីតាំងក៏ឃើញមានការបើកលេងល្បែងស៊ីសងតាមទូរទស្សន៍អនឡាញពិតប្រាកដមែន ដូចអ្វីដែលបងប្អូនប្រជាពលរដ្ឋផ្ដល់ព័ត៌មានមក អង្គភាពអ្នកសារព័ត៌មាន បានទំនាក់ទំនងទៅលោក កង វ៉ង ចៅសង្កាត់ចោមចៅទី១ និងលោក ចេង ខន មេភូមិទួលពង្រ ដើម្បីជំរាបជូនព័ត៌មានខាងលើនេះ លោកទាំងពីរបានប្រាប់ថាលោកកំពុងជាប់ប្រជុំ។

ហើយថ្មីៗនេះដែរ ប្រមុខរាជរដ្ឋាភិបាល បានដាក់បទបញ្ជាទៅឲ្យអភិបាលរាជធានីខេត្តបង្ក្រាបទាំងអស់រាល់ល្បែងសុីសងគ្រប់ប្រភេទបើនៅតែមានកន្លែងណាទៀតអាជ្ញាធរមានសមត្ថកិច្ចត្រូវតែធ្វើការបង្រ្កាបឲ្យខានតែបាន ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋនិងដើម្បីអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុចដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ជូនដល់មន្ត្រីមូលដ្ឋានគ្រប់លំដាប់ថ្នាក់ តែបើមិនបង្ក្រាបទេនៅតែបណ្ដោយឲ្យកើតមានតទៅទៀតអាជ្ញាធរមូលដ្ឋាននៅកន្លែងនោះត្រូវតែទទួលខុសត្រូវ។

ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសង្ឃឹមថា៖លោក សក់ ចន្ទ័កញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពឯកខណ្ឌចុះស្រាវជ្រាវនិងពិនិត្យធ្វើការបង្ក្រាបទីតាំងមួយកន្លែងនេះបានទាន់ពេលវេលាក្នុងដែនរបស់ខ្លួននិងគោរពទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលមិនអនុញ្ញាតឲ្យមានល្បែងស៊ីសងណាដែលខុសច្បាប់ក្នុងមូលដ្ឋាន។

ពលរដ្ឋជាច្រើនស្នើសុំដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញ មេត្តាជួយចាត់មន្ត្រីជំនាញចុះពិនិត្យនិងធ្វើការបង្ក្រាបទីតាំងមួយកន្លែងនេះផង។

អង្គភាព​អ្នកសារព័ត៌មាន​យើងខ្ញុំ ចុះផ្សាយ​ខាងលើនេះ​គ្មាន​គោលបំណង​ធ្វើឱ្យប៉ះពាល់​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ណា​នោះទេ គ្រាន់តែ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង រិះគន់​ក្នុង​ន័យ​ស្ថាបនា ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍន៍​សង្គម​ជាតិ អង្គភាព​សារព័ត៌មាន​យើង​រង់ចាំ​ការឆ្លើយបំភ្លឺ គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​និងគ្រប់ភាគីទាំងអស់ គ្រប់ពេល​ម៉ោង​ធ្វើការ​តាម​របប​អ្នកសារព័ត៌មាន​ សូម​អរគុណ​៕
https://www.rmn.asia

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012 278 222

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed