ត្បូងឃ្មុំ : មានទីតាំងល្បែងស៊ីសងជាច្រើនកន្លែង ជាពិសេសមាន់ជល់តាមអនឡាញ ខណៈអាជ្ញាធរក្នុងមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់ ជាក់ស្តែងនៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នេះ មានប្រជាពលរដ្ឋរាយការណ៍មកអង្គភាពសារព័ត៌មាន រស្មីញ៉ូស៍ យើងខ្ញុំថា ទីតាំងមួយកន្លែងក្នុងភូមិប្រស្រែក្រោម​ សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។នៅចំណុចភូមិសាស្ត្រខាងលើ កំពុងតែពង្វក់ស្មារតីក្រុមអ្នកញៀនល្បែងអោយឆ្កួតវង្វេងភ្លេចគិតពីកំរិតជីវភាពគ្រួសារក្រលំបាក ខ្លះជំពាក់គេវ័ណ្ឌក ខ្លះអស់ម៉ូតូ និងខ្លះទៀតហ៊ានប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ ឈ្លោះប្រកែកទាស់ទែងវាយប្រពន្ធកូនក៏មាន ។

មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសាស្រ្តខាងលើ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ?ម្ចាស់ទីតាំងនិង មេបនល្បែងស៊ីសង និងបក្សពួករបស់ខ្លួន ក៏មិនអាចសាងភាពល្បីល្បាញខាងបើកល្បែងសុីសងមាន់ជល់ តាមអនឡាញ នៅលើទឹកដី ក្រុងសួង បានឡើយ។

ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ ប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា! ទីណាមានល្បែងស៊ីសង ទីនោះមិនយូមិនឆាប់ទេ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។

នេះបើយោងតាម ជំពូកទី៣ ទោសប្បញ្ញត្តិ មាត្រា ៥..ត្រូវថ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលានរៀលដល់ម្ភែលានរៀលនិងដាក់គុពីមួយឆ្នាំដល់ប្រាំឆ្នាំចំពោះអ្នកផ្តល់ទីតាំងលេងល្បែងស៊ីសង អ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារល្បែងស៊ីសង។ក្នុងករណីពុំរាងចាលត្រូវថ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើនេះជាអតិបរមា។

ពាក់ព័ន្ធករណីខាងលើនេះ អង្គភាពសារព័ត៌មានយើងខ្ញុំបានទំនាក់ទំនងតាមរយៈប្រព័ន្ធតេឡេក្រាមទៅលោកវីរៈសេនីយ៍ឯក ឈន សុធន អធិការនគរបាលក្រុងសួង លោកមិនបានចូលមើលនិងឆ្លើយតបតាមប្រព័ន្ធតេឡេក្រាមនោះទេ។ តែទោះជាយ៉ាងណាក៏ដោយ អង្គភាពយើងខ្ញុំ រង់ចាំការឆ្លើយបំភ្លឺគ្រប់ភាគីពាក់ព័ន្ធទៅតាមច្បាប់របបអ្នកសារព័ត៌មាន។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមសំណូមពរដល់លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងជាពិសេសក៏សូមសំណូមពរដល់ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ សូមមានវិធានការទប់ស្កាត់និងបង្ក្រាបរាល់ល្បែងស៊ីសងដែលកើតមានក្នុងក្រុងសួងផង សូមកុំបណ្តែតបណ្តោយឱ្យកើតមានល្បែងស៊ីសងបែបនេះទៀត និងដើម្បីរក្សាពាក្យថាភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed