លោកបណ្ឌិត ម៉េង សុភ័ណ្ឌ ដែលជាប្រធានសម្ព័ន្ធសារព័ត៌មានអេឡិចត្រូនិច អ៊ីអេអឹមអេចជេ បានដឹកនាំគណៈប្រតិភូ សមាគម បានចូលសម្ដែងគួរសម និងជូនពរដល់ឯកឧត្តម នេត្រ ភក្រ្តា ដែលជារដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំរោងដែលចូលមកដល់ក្នុងពេលថ្មីៗឆាប់ៗនេះ នៅទីស្ដីការក្រសួងព័ត៌មាន នាពេលព្រឹកថ្ងៃទី 11 ខែមេសាឆ្នាំ 2024នេះ ។
នៅក្នុងឱកាសនោះលោកប្រធាន បណ្ឌិតថ្លែងអំណរអរគុណ និងបួងសួងដល់វត្ថុសាកសិទ្ធ និងទេវតាឆ្នាំថ្មី ព្រះនាម មហាទារីទេវី ជួយប្រោសព្រំ ប្រទានពរជ័យសេរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូនទៅកាន់ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវព្រមទាំងបុត្រាបុត្រី និងក្រុមគ្រួសារ ។
លោក បណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មាន អឹមអេសជេ ក៏បានសុំអនុសាសន៍ អំពីឯកឧត្តមរដ្ឋមន្ត្រីផងដែរ។ ដោយឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្ដែងនូវការស្វាគមន៍ និងជូនពរគណៈប្រតិភូសមាគម វិញព្រមទាំងមានប្រសាសន៍ ពន្យល់អំពីស្ថានភាពវិស័យព័ត៌មាន ដែលមាននៅកម្ពុជា សន្តិសុខនិងសុវត្ថិភាពសារព័ត៌មាន ការពង្រឹងវិស័យសារព័ត៌មាន ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកទឹកចិត្ត ឱ្យអ្នកសារព័ត៌មានបន្ត ការផ្សាយអភិវឌ្ឍន៍ការរីកចម្រើន ក្នុងសង្គមជាតិរបស់យើង និងគោរក្រមសីលធម៌វិជ្ជាជីវៈ ច្បាប់ ឲ្យបានភ្ជាប់ផ្ចូន ដែលជាអាវក្រោះរបស់ពួកយើង ។
មកដល់បច្ចុប្បន្នក្រសួងព័ត៌មាន បានចេញកាតសម្គាល់ខ្លួន ជូនអ្នកសារព័ត៌មានប្រមាណជាង 5000 នាក់មកហើយ ហើយនៅបន្តចេញជូន ដោយមិនគិតថាស្ថាប័ននោះតូចឬធំឡើយ។
ឯកឧត្តមរដ្ឋមន្ត្រីបន្លែងអំណងអរគុណ ថ្លែងនៅការ គាំទ្រ រាល់ការពង្រឹងសមត្ថភាពរបស់សមាគមព័ត៌មាន ហើយឯកឧត្តមរដ្ឋមន្ត្រីនិងមានការចូលរួមចែករំលែក ចំណេះដឹងជូនសិក្ខាកាម នៅថ្ងៃមុខផងដែរ។
លោកបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគម អឹមអេចជេ បានរាយការណ៍និងលទ្ធផលការងារដែលសមាគមសម្រេចបានគឺ បានបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន ៧ វគ្គ និងមានសិក្ខាកាមចូលរួមជាងមួយពាន់នាក់ និងបានចូលរួមចុះទៅជួយពង្រឹងក្នុងភូមិមហាមហាខ្ញូង ស្រុកកោះសុទិន ព្រមទាំងកសាងផ្លូវជូនប្រជាពលរដ្ឋផងដែរ។
នៅទីបញ្ចប់ឯកឧត្តមរដ្ឋមន្ត្រីបានផ្ដល់កិត្តិយស ថតរូបជាអនុស្សាវរីយ៍ និងទទួលទទួលបាច់ផ្កា ព្រមទាំងអង្ករចំនួនមួយតោន ទឹកសុទ្ធ២០ កេះ ចំនួន ២០ កេះ ពីថ្នាក់ដឹកនាំសមាគម សម្រាប់បម្រើការងារមនុស្សធម៌ផងដែរ។