បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមពិធី បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២ នៅវិទ្យាល័យសិរីសោភ័ណ ក្រុងសិរីសោភ័ណ។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរ អប់រំយុវជននិងកីឡា លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ លោក លោកស្រី តំណាង អង្គភាពប្រឆាំងអំពើរពុករលួយ តំណាងក្រសួងអប់រំ លោកគ្រូ អ្នកគ្រូ គណៈមេប្រយោគ ជាច្រើននាក់។
លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរក្រសួងអប់រំ យុវជន និង កីឡា បានឲ្យដឹងថា ឆ្នាំ២០២២នេះ មានបេក្ខជនចូលរួមប្រឡងសញ្ញាប័ត្រ ទុតិយភូមិ ចំនួន ៥៩៦០នាក់ ក្នុងនោះ ស្រី៣១៥៨នាក់។ មាន៧មណ្ឌលប្រឡង រួមមាន: ១-មណ្ឌលវិ.សម្តេចឪ មាន៣២បន្ទប់ ២.មណ្ឌលបឋម ហ៊ុន សែន សូភី មាន៣០ បន្ទប់ ៣.មណ្ឌលវិ.ហស ខ្លាកូន មាន២៥ បន្ទប់ ៤.មណ្ឌលវិ.សិរីសោភ័ណ មាន៤១ បន្ទប់ ៥.មណ្ឌលសាកលវិ.គ្រប់គ្រង និងសេដ្ឋកិច្ច មាន៤១ បន្ទប់។
អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តមអ៊ុំរាត្រី បានក្រើនរម្លឹក ដាស់តឿន ដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំសិក្សា២០២ ១-២០២២នេះ ត្រូវប្រឹងប្រែងឱ្យអស់សមត្ថភាពដែលបានសិក្សារយៈពេលកន្លងមកដើម្បីទទួលបានជោគ ជ័យទាំងអស់គ្នា ហើយឈានទៅបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យបន្ថែមទៀតនោះ។
មានប្រសាសន៍យ៉ាងដូច្នេះរបស់ឯកឧត្តមអ៊ុំរាត្រីបានធ្វើឡើងក្នុងឱកាសអញ្ជើញបើក វិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំសិក្សា២០២១-២០២២ នៅ វិទ្យាល័យសិរីសោភ័ណក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃចន្ទ១២កើតខែមិគសិរឆ្នាំខាល ចត្វាស័កព.ស២៥៦៦ត្រូវនឹងថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២២នេះ។
យោងរបាយការណ៍ពីមន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យបានបង្ហាញឱ្យដឹងថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២១.២០២២នេះមានរយៈពេល២ថ្ងៃ ចាប់ថ្ងៃទី ០៥ ដល់ថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២២ ដោយបែងចែកជាថ្នាក់វិទ្យាសាស្ត្រសង្គម និងវិទ្យាសាស្ត្រ។
ដោយឡែកសម្រាប់នៅខេត្តបន្ទាយមានជ័យ មាន ចំនួន ៧មណ្ឌល២៣៣ បន្ទប់សំណេរ ដែល ស្ថិតនៅ កណ្តាល ក្រុង សិរីសោភ័ណ ឬ ទីប្រជុំជន ខេត្ត មាន បេក្ខជន ប្រឡង ក្នុង បញ្ជី ដែល មកពី វិទ្យាល័យ សាធារណ : វិទ្យាល័យ ឯកជន / បំពេញវិជ្ជា ទាំងអស់ ក្នុង ខេត្ត មាន ចំនួន ៥៨០២ នាក់ ( ស្រី ៣១៧៦ នាក់ ) ក្នុងនោះ មាន បេក្ខជន ចំណេះ ទូទៅ មាន ចំនួន ៤៧៥៥ នាក់ ( ស្រី ចំនួន ២៧០៩ នាក់ ), បេក្ខជនស្វៃរិន ចំណេះ ទូទៅ មាន ចំនួន ៧៥៧ នាក់ ( ស្រី ៣៩៣ នាក់ ) និង បេក្ខជន បំពេញវិជ្ជា មាន ចំនួន ២៩០ នាក់ ( ស្រី មាន ចំនួន ៧០ នាក់ )៕