ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ សីហា ឆ្នាំ២០២៥ លោកអភិបាលខណ្ឌមានជ័យ សហការជាមួយមន្ត្រីពាក់ព័ន្ធ និងមន្ត្រីជំនាញសាខា ក.ប.ប បានចុះត្រួតពិនិត្យគុណភាព និងសុវត្ថិភាពម្ហូបអាហារ នៅតាមទីតាំងបោះដុំ ទីតាំងលក់រាយ និងផ្ទះលក់ទំនិញជុំវិញផ្សារលូប្រាំ តាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ការត្រួតពិនិត្យនេះមានគោលបំណងធ្វើតេស្តបឋម ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់លើម្ហូបអាហារមួយចំនួន ក្រោយពេលមានការទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានការដាក់ទឹកពណ៌ក្រហមក្នុងពោះគោ ដែលដាក់លក់តាមទីផ្សារក្នុងតំបន់។
អាជ្ញាធរបានបន្តកសាងការចុះត្រួតពិនិត្យយ៉ាងជាប្រព័ន្ធ ដើម្បីការពារសុខភាពប្រជាពលរដ្ឋ និងធានាឲ្យមានការផ្គត់ផ្គង់ម្ហូបអាហារដែលមានគុណភាព និងសុវត្ថិភាព៕




