បើយោងតាមប្រភពព័ត៌មាន ពីពាក្យបណ្ដឹងរបស់ឈ្មោះ ហោ តាំងហ៊ី បានដាក់ពាក្យបណ្ដឹង តំណាងក្រុមហ៊ុនunicity ចំនួន 4 នាក់ មានឈ្មោះ ១/កាង ជីវុិន ភេទស្រី អាយុ 42ឆ្នាំ ជនជាតិកូរ៉េ ជាប្រធានក្រុមហ៊ុនយូនីស៊ីធី ដែលមានអាសយដ្ឋាន អាគារ view park លេខ៥៦៨ជាន់ទី២ ផ្លូវ ១៩៦កែងផ្លូវលេខ៥៦៦ ភូមិមួយ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
២/ បៀន សំណាង ភេទប្រុស មុខរបរបុគ្គលិកក្រុមហ៊ុនយូនីស៊ីធី។
៣/ ហែម សុគន្ធារី ភេទស្រី មុខរបរបុគ្គលិកក្រុមហ៊ុនយូនីស៊ីធី។
៤/ សាវ៉ាត វិន ភេទស្រី មុខរបរបុគ្គលិកក្រុមហ៊ុនយូនីស៊ីធី។

អ្នកស្រី ហោ តាំងហុី ប្ដឹងអ្នកទាំងបួននាក់ពីបទឆបោកនិងរំលោភលើទំនុកចិត្តទៅតុលាការក្រុងភ្នំពេញ ពាក់ព័ន្ធរឿងឆរបោកប្រាក់ចំនួន14 ម៉ឺនដុល្លារសហរដ្ឋអាមេរិក ។

ភ្នំពេញ : ជាក់ស្ដែងយោងតាមពាក្យបណ្ដឹង ជនរងគ្រោះឈ្មោះ ហោ តាំងហ៊ី ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខB7 ផ្លូវ 207 ភូមិសាមគ្គី 4 សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមពាក្យបណ្ដឹងជនរងគ្រោះ ស្នើសុំឱ្យព្រះរាជអាជ្ញា មេត្តាជួយរកយុត្តិធម៌ឱ្យអ្នកស្រីផង និងផ្ដន្ទាទោសជននោះទៅតាមច្បាប់ និងទាមទារប្រាក់ដើមរបស់ខ្ញុំ ព្រមទាំងប្រាក់សំណងជំងឺចិត្តចំនួន5 ម៉ឺនដុល្លារ។

ពាក់ព័ន្ធករណីនេះ ខាងដើមបណ្ដឹង បានបញ្ជាក់ថា តំណាងក្រុមហ៊ុនយូនីស៊ីធីទាំង៤នាក់ តែងតែសន្យា សងថ្ងៃនេះសងថ្ងៃនោះ ប្រើមធ្យោបាយភូតកុហក គ្រប់រូបភាព ដែរមិននឹកស្មានថា ពួកគាត់មានតួនាទីមានមុខមានមាត់ក្នុងក្រុមហ៊ុនយូនីស៊ីធី បែរជាមានចេតនាទុច្ចរិតបែបនេះទៅវិញ។

ដោយឡែកតំណាងក្រុមហ៊ុនយូនីស៊ីធីទាំង៤នាក់ អង្គភាពយើងមិនអាចសុំការបំភ្លឺបាននោះទេ។ ទោះជាយ៉ាងណាក៏ដោយក្រុមហ៊ុន unicity មានឆន្ទៈគួរតែសងប្រាក់គេវិញផង។មិនគួរណាឲ្យប្តឹងតាមផ្លូវតុលាការ គឺវាអាម៉ាស់មុខខ្លាំងណាស់។

អង្គភាពយើងរង់ចាំបកស្រាយបំភ្លឺ ពីតំណាងក្រុមហ៊ុនយូនីស៊ីធី រាល់ម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន៕
https://www.rmn.asia

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012 278 222

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed