ខេត្តបន្ទាយមានជ័យ : នៅរសៀលថ្ងៃថ្ងៃព្រហស្បតិ៍ កើតខែមាឃឆ្នាំខាលពុទ្ធសករាជ ២៥៦៦.គ្រឹះសករាជ២០២៣ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ នេះដើម្បីចូលរួមចំណែក ចែករំលែក ការងារមនុស្សធម៌ លោក ពៅ រិទ្ធី(ហៅធីស្នា)និងភរិយាព្រមទាំងបុត្រ ជានិច្ចជាកាលលោកតែងតែយកចិត្តទុកដាក់និងចែករំលែកនៅទ្រព្យសម្បត្តិផ្ទាល់ខ្លួន។ជូនដល់និវត្តព្រះជន្មនិងចាស់ជរាបាត់បង់កម្លាំងពលកម្ម ដែលកន្លងមកពួកគាត់ពីមុនធ្លាប់ប្រកៀកស្មាប្រយុទ្ធរួមសុខរួមទុក្ខ ដើម្បីប្រទេសជាតិ លោក ពៅ រិទ្ធី ក្នុងនាមលោកជាសកម្មជន ការងារគណបក្សប្រជាជនជួយភូមិស្ទឹងបទនិងភូមិអណ្ដូងថ្មមាស និងដើម្បីចូលរួមអបអរសាទរ ខួបអនុស្សាវរីយ៍ថ្ងៃជ័យជំនះ ៧ មករា ១៩៧៩ ផងនោះ លោកបាននាំយកអំណោយជូនដល់និវត្តទៅជននិងចាស់ជរាចំនួន៥០គ្រួសារ។
ក្នុងពិធីនេះដែរ ដោយមានការអញ្ជើញចូលរួមជាធិបតីលោកគាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ។លោក ហាម វណ្ណៈ មេបញ្ជាការព្រំដែនគោក ៨៩១ ព្រមទាំងអស់លោកលោកស្រី កងកម្លាំងចូលរួមផងដែរ។
អំណោយទាំងអស់រួមមានក្នុងមួយគ្រួសារទទួលបាន អង្គរ២៥ គីឡូក្រាម ភួយ១ ម៉ី១កេះ ទឹកត្រី១យួរ ទឹកសុទ្ធ១យួរ ថវិកា ៥០០០០៛ជូនប្រជាពលរដ្ដចរាពិការទូរគតជនមកពីភូមិដាច៉ស្រយា៉ចំនួន៤ភូមិផងដែ។
សូមបញ្ជាក់ផងដែរថា សប្បុរសជនចូលរួមចំណែកមាន÷
ទី១/.លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតចំនួន១០០$
ទី២./លោក ប៉ុល សាវុិននិងលោកហ៊ាន គឹមហ៊ួនទឹកសុទ្ធ៥០យួរនិងថវិការ៥០មុឺនរៀល
ទី៣/.លោកឌីណា ទឹកបរិសុទ្ធម៉ាកសឹង ៥០ យូរ
ទី៤./លោក ឡុង សាគុន ថវិការ២០០០បាទ
ទី៥./លោក ឡុង សុខហុីម ភួយចំនួន ៥០
ទី៦./អ្នកស្រី អុី ណៃ ថវិការចំនូន៤០មុឺនរៀល
ទី៧./លោក វីរៈសេនីយ៍ទោ ឈិន ឈៀង ថវិកាចំនួន៥០ មុឺន រៀល។
ទី៨ /លោកស្រីឌួង ផល២០០០បាត
ទី៩/.លោក ធារិទ្ធនិងភរិយាថៅកែផ្ទះល្វែងថវិកាចំនួន១០០$ផងដែ ៕
RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012 278 222



