ភ្នំពេញ : នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់កាបូប និងថេបប្លេតម៉ាកសាំស៊ុងសេរីចាស់ ប្រព្រឹត្តកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ នៅចំណុចផ្លូវជាតិលេខ៦ ក្រុមទី១៨ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។ ជនរងគ្រោះឈ្មោះ ខៀវ ធីតា ភេទស្រី ស្នាក់នៅភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបបរបុគ្គលិកក្រុមហ៊ុន។

ជនសង្ស័យឈ្មោះ ធីម សុខឡេង ហៅមាន់ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរជាងមាស។

វត្ថុតាងដកហូតរួមមាន៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ស សេរីឆ្នាំ២០២១ ផ្លាកលេខ ភ្នំពេញ 1IO-9442 ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព, កាបូបម៉ាកLV ពណ៌សូកូឡា និងប័ណ្ណក្រីក្រ ជារបស់ជនរងគ្រោះ ហើយថេបប្លេតម៉ាកសាំស៊ុងសេរីចាស់ ត្រូវបានជនសង្ស័យបោះចោលទៅទឹកទន្លេបាត់ដោយសារមិនមានអ្នកទិញ។

បច្ចុប្បន្ន​ជន​សង្ស័យ​ខាងលើ កំពុងឃាត់ខ្លួននៅអធិការ​ដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បី​កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
https://t.me/+cYqQWKH24_I5ZjE1
https://www.rmn.asia

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012 278 222

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed