ខេត្តបន្ទាយមានជ័យ : កំលាំងអាវុធហត្ថ ក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វិរៈសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានបង្ក្រាបជនសង្ស័យ មានចំនួន៦នាក់ក្នុងនោះមានស្រី ២នាក់ផ្សំគំនិតគ្នាលក់ និងជក់ ថ្នាំញៀនក្នុងក្រុងសិរីសោភ័ណយ៉ាងកម្ម នៅវេលាម៉ោង៨យប់ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ខណៈពេលដែលលោកកំពុងដឹកនាំកម្លាំងធ្វើការចុះល្បាតការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងភូមិសាស្ត្រ។
ដល់ចំណុចសួនមានជ័យ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្រាប់តែប្រទះឃើញបុរស២នាក់កំពុងនាំគ្នាជក់ថ្នាំញៀននៅទីសាធារណះយ៉ាងសកម្មកម្លាំងលោកបានឃាត់ខ្លួនហើយធ្វើការឆែកឆេររកឃើញគ្រឿងញៀន ម៉្សៅក្រាមសថ្លាចំនួន០៣កូនថង់ន ស្មើនឹងទម្ងន់៣,២០ក្រាម នៅក្នុងកាបូបស្ពាយរបស់ឈ្មោះ ហួន ទាសង់ ហៅ មករា ភេទប្រុស អាយុ២១ឆ្នាំ ចំណែកឈ្មោះ ថា សុភាព ភេទប្រុស អាយុ១៣ឆ្នាំជាអ្នកជក់។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់ទៀតថា ក្រោយពីសួរនាំបុរសទាំង២នាក់រួចកម្លាំងចុះបង្រ្កាបបានជនសង្ស័យជាបន្តបន្ទាប់
មានប្រុស ស្រី បន្ថែមទៀត ព្រមទាំងដកហូតវត្ថុតាងរួមមាន ម៉្សៅក្រាមសថ្លា ចំនួន០៤កូនថង់កិប និង២៦បំពង់ទុយោ ស្មើនឹងទម្ងន់ ៦៣,២៨ក្រាម, ថ្នាំគ្រាប់រាងមូលពណ៌ក្រហមចំនួន០៧គ្រាប់,ម៉ូតូចំនួន០១គ្រឿង និងសម្ភារ:មួយចំនួនទៀត។
ជនសង្ស័យទាំង៧នាក់ ក្រោយពីកម្លាំងជំនាញសាកសួរចម្លើយរួច ឃើញថា ជនសង្ស័យចំនួន៣នាក់ជាអ្នកលក់ថ្នាំញៀន
ចំណែក៣នាក់ទៀតពាក់ព័ន្ធនិងជក់ថ្នាំញៀន រីឯម្នាក់ទៀតជាអនីតិជនត្រូវបានអប់រំហើយឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ ។
ផ្អែកលើបទល្មើសជាក់់ស្ដែង និងមានវត្ថុងតាងផង ព្រមទាំងផ្អែកលើការស្ដាប់ចម្លើយរបស់ជនសង្ស័យទាំង៦នាក់ផង ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ។ ដោយ៖ ឧត្តម