ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរង ផែនការងារអន្តោប្រវេសន៍ តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងជំនាញចូលរួមសហការជាមួយកម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការប្រគល់-ទទួល និងបញ្ជូនចេញជនជាតិថៃ ចំនួន១១៩នាក់ ស្រី៥៨នាក់ ទៅប្រទសកំណើតវិញ។
ជនជាតិថៃប្រុសស្រីទាំងនេះ ត្រូវបាននគរបាលឃាត់ខ្លួនពាក់ព័ន្ធបទល្មើសលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន កាល ពីថ្ងៃ ២២ និង ២៣ ខែកុម្ភៈ ២០២៥ ។
ពិធីប្រគល់ទទួលឲ្យភាគីថៃ ធ្វើឡើងលើស្ពានមិត្តភាព កម្ពុជាថៃ នៅច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ខាងថៃច្រកក្លងលឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ៕















