កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងផ្ទាល់មាត់តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីឆក់ទូរសព្ទដៃពីនារីរងគ្រោះ ​នៅចំណុច ភូមិចំរើនផល២ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ។ ភ្លាមៗនោះ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌមានជ័យ បានចុះដល់ទីកន្លែងកើតហេតុ និងដោយបានសហការល្អពីប្រជាពលរដ្ឋ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ០១នាក់ មានឈ្មោះ ចាន់ ឧត្តម ហៅក្រៅ រិទ្ធ ភេទប្រុស អាយុ២៥ យកមកមូលដ្ឋានអាវុធហត្ថខណ្ឌដើម្បីចាត់ការតាមមតិវិធី។

ក្រោយពេលស្ដាប់ចម្លើយជនសង្ស័យ ចាន់ ឧត្តម បានសារភាពថា ខ្លួន និងបក្ខពួកម្នាក់ទៀត ឈ្មោះ ដេត (រត់គេចខ្លួន) ពិតជាបានធ្វើសកម្មភាព ឆក់ទូរសព្ទដៃពីនារីជនរងគ្រោះតែមិនបានសម្រេច នៅចំណុចខាងលើ ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី
ច្បាប់ ចំណែកឯបក្ខដែលរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត៕

https://www.facebook.com/FastNewRaksmey?mibextid=ZbWKwL
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 086976222។

📍ការិយាល័យកណ្ដាល គេហទំព័រ រស្មី ញ៉ូស៍ (បុគ្គលិកប្រចាំការ) ☎️012 278 222 អង្គភាពយើងខ្ញុំមានមេធាវី 03 រូប សម្រាប់ការពារក្ដី បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន។
សូមអរគុណ

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed