ផ្សាយចេញពីរាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២៣ ខេត្តព្រៃវែង : ប្រជាពលរដ្ឋមួយគ្រួសារ បានទទូចរកភាពយុត្តិធម៌ ជូនកូន ប្រុស របស់ពួកគាត់ ដែលត្រូវបានសមាជិកភូមិ អនុភូមិ មេភូមិ ប្តឹង និងធ្វើរបាយការណ៍បំផ្លើស ដើម្បី បំភាន់ភ្នែកថ្នាក់លើ ចាប់កូនរបស់ពួកគាត់ដាក់គុក រឿងរ៉ាវនេះបានកើតឡើងនៅភូមិព្រៃស្នៀត ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង ។
បើតាមការអះអាងរបស់ អ្នកមីងឈ្មោះ ពៅ ហាន ដែលរស់នៅ ភូមិបាក់ដោក ឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ត្រូវជាម្ដាយរបស់ ថង សាវ៉ុន ដែលបច្ចុប្បន្នកំពុងជាប់ឃុំក្នុងពន្ធនាគារខេត្តព្រៃវែងដោយសារសមាជិកភូមិ និងបក្សពួក ប្ដឹងពីបទបំភ្លេចបំផ្លាញដើមឈើអាកាស្យាដែលភូមិបានដាំ។ អ្នកមីង ពៅហាន បានរៀបរាប់ទាំងទឹកភ្នែកថា : កូនរបស់គាត ពុំមានកំហុសអ្វីទេ ដោយសមាជិកភូមិ អនុភូមិមេភូមិ ត្រូវរ៉ូវគ្នាជាមួយឃុំ សរសេររបាយការណ៍និងដាក់ពាក្យបណ្ដឹងចោទប្រកាន់ថា កូនរបស់គាត បានបានបំភ្លេចបំផ្លាញដើមអាកាសយ្សា ដែលភូមិបានដាំនៅលើដីទួលសាលា ដីបឹងឈូកប្រវាយ និងកាន់កាប់យកដីរបស់រដ្ឋ ។
ហើយអ្នកមីងបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា កូនរបស់អ្នកមីង មិនមិនបានយកដីរដ្ឋទេ គឺធ្វើស្រែ ដាំស្រូវលើដីខ្លួននិងអាស្រ័យផលលើដីនេះតាំងពីឆ្នាំ២០១៦មកម្ល៉េះ ចំណែករឿងដកដើមអាកាសហ្សា គឺភូមិចោទប្រកាន់មកលើកូនអ្នកមីង មិនមានការពិតនិងមូលដ្ឋានច្បាស់លាស់ ដោយយកកូនឈើដាក់លើគោយន្តរួចថតរូភាពដើម្បីសរសេររបាយការណ៍បំភាន់ថ្នាក់លើតែប៉ុណ្ណោះ ហើយវាជារឿងអយុត្តិធម៌សម្រាប់ក្រុមគ្រួសារពួកគាត់និងកូនរបស់គាត់ណាស់ ។
តែបើតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅធ្វើស្រែ នៅជាប់ដីទួលសាលានិងដីបឹងឈូកប្រវាយបានឱ្យដឹងថា ពួកគាត់ពុំបានដែលឃើញ មានភូមិ ឃុំ យកដើមអាកាសហ្សា មកដាំនៅលើដីទួលសាលានិងដីបឹងឈូកប្រវាយនោះទេ ព្រោះដីនៅទីនោះជុំវិញមានតែដំណាំស្រូវនិងឈូកដែលប្រជាពលរដ្ឋធ្វើស្រែ និងដាំឈូកតែប៉ុណ្ណោះ។
ប្រភពដដែលបានឲ្យដឹងទៀតថា សមាជិកភូមិ អនុភូមិ មេភូមិ ចង់ធ្វើបាប ថង សាវុន ដោយសារមានបញ្ហជម្លោះរឿងដីធ្លី នៅដីទួលសាលា ជាមួយព្រះរាជអាជ្ញាម្នាក់បានមកចុះវាស់រឿងដីទំនាស់ហើយក៏បានប៉ះពាក្យសំដីគ្នា ជាមួយ ថង សាវុន ទើបរឿងនេះកើតឡើងយ៉ាងដូច្នេះ។
សុំបញ្ជាក់ផងដែរថា ការដាក់ពាក្យបណ្ដឹងរបស់សមាជិកភូមិ និងរបាយការណ៍របស់ប្រធានភូមិ ព្រមទាំងរបាយការណ៍មេឃុំ គោរពចូលលោកអធិការស្រុកពារាំង ។
សមត្ថកិច្ចពុំបានលិខិតអញ្ជើញកោះហៅ ថង់ សាវុន ចូលខ្លួនដើម្បីធ្វើកំណត់ហេតុសួរនាំទៅតាមនីតិវិធីច្បាប់នោះទេ។
ស្រាប់តែមិនដឹងថាជាមានមន្តអាគមសណ្ដំចិត្តអ្វី ស្ងាត់ៗស្រាប់តែមានដីកាចេញពីតុលាការខេត្តព្រៃវែងឲ្យនាំខ្លួននិងឃុំខ្លួនតែម្ដង នៅពន្ធនាគារខេត្តព្រៃវែង។
កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ នៅវេលាម៉ោង២:៣០នាទីរសៀល សាលាដំបូងខេត្តព្រៃវែង នាំខ្លួន ថង សាវុន ភេទប្រុស អាយុ៣៩ មានទីលំនៅនៅភូមិព្រៃស្នៀត ឃុំព្រៃស្នៀត ស្រុកពេលរាំងខេត្តព្រៃវែង បច្ចុប្បន្នជាប់ឃុំនៅក្នុងពន្ធនាគារខេត្តព្រៃវែង ដែលមានសំណុំរឿងព្រហ្មទណ្ឌលេខ៧៨៩ ចុះថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ។ត្រូវបានចោទពីបទ ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស និងការចូលកាន់កាប់មិនត្រឹមត្រូវតាមច្បាប់ ឬមិនប្រក្រតីលើអចលនវត្ថុដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ឬទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ប្រព្រឹត្តនៅសាលាបឹងឈូកប្រវាយស្ថិតនៅក្នុងប្រៃស្នៀតខាងកើត ឃុំព្រៃស្នៀតស្រុកពារាំងខេត្តព្រៃវែងកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ តាមបញ្ញត្តិមាត្រា ៤១១ នៃក្រមព្រហ្មទណ្ឌនិងមាត្រា ២៤៨ នៃច្បាប់ភូមិបាល។ ដើម្បីជំរុំជម្រះនិងឆ្លើយបំភ្លឺពីដំណើររឿងដែលចោទខាងលើប្រកាសសាលក្រម។ ក្នុងរឿងក្តីរបស់ ថង សាវុន មិនត្រូវបានដំណើរការក្នុងការជំនុំជម្រះនៅឡើយទេ ត្រូវបានលើកពេលវិញ។
ពាក់ព័ន្ធករណីខាងលើនេះមហាជនបានធ្វើការរិះគន់ចំៗ ទៅលើ អាជ្ញាធរភូមិ និងព្រះរាជអាជ្ញាម្នាក់ ធ្លាប់មានគំនុំជាមួយ ថង់សាវ៉ុន កន្លងមក ដោយសារហេតុនេះហើយបាន ធ្វើកសាងសំណុំរឿង ចោទប្រកាន់ឲ្យមានកម្រិតធ្ងន់ នេះជាភាពមិនប្រក្រតីទៅលើចំណាត់ការរបស់តុលាការ ទៅចាប់មនុស្ស ដោយពុំមានសួរនាំ ចេះតែចោទប្រកាន់ផ្អែកទៅលើសាក្សី ហើយពាក់ព័ន្ធទៅនឹងកម្មសិទ្ធិដីធ្លីអត់ទាន់មាន ចោទប្រកាន់តាមតែអំពើចិត្ត ។
មហាជនបានបន្តទៀតថាប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាក រត់ទៅពឹងលើអាជ្ញាធរដែលជាម៉ែឪរាស្ត្រ ដើម្បីជួយរកដំណោះស្រាយសមស្របណាមួយ បែរជាអាជ្ញាធរធ្វើជាម៉ែជាឪបែរជា មកប្ដឹងកូនចៅខ្លួនឯងទៅវិញ។តើសមដែរឬទេ? មតិខ្លះបានលើកឡើងថា ទោះបីថង់សាវ៉ុនបានដកដើមឈើពិតប្រាកដមែន សួរថាជីវិតមនុស្សដែលបាត់បង់អនាគត ក្នុងការព្រាត់ប្រាស់ក្រុមគ្រួសារ តើមួយណាសំខាន់ជាង? នេះមិនខុសពាក្យគេនិយាយលេងសើចថា ត្រីស្ដៅស៊ីកូនឯង។ធ្វើឲ្យប្រជាពលរដ្ឋអស់ជំនឿទៅលើអាជ្ញាធរភូមិ។
អ្នកមីង ពៅ ហាន ព្រមទាំងក្រុមគ្រួសារ
ស្នើរសុំទៅ ឯកឧត្តម ជា សុមេធី អភិបាលនៃគណៈ អភិបាលខេត្តព្រៃវែងនិងឯកឧត្តម ចាន់ សុីថា ប្រធានតុលាការខេត្តព្រៃវែង មេត្តាជួយរកយុត្តិធម៌ជូនកូនប្រុសរបស់គាត់ផង កូនប្រុសរបស់គាត់មិនបានបំផ្លាញដើមឈើនិងរំលោភយកដីរបស់រដ្ឋ ដូចដែលការចោទប្រកាន់ នោះឡើយ។
អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំ ចុះផ្សាយខាងលើនេះគ្មានគោលបំណងធ្វើឱ្យប៉ះពាល់ដល់ស្ថាប័នពាក់ព័ន្ធណានោះទេ គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍សង្គមជាតិ អង្គភាពសារព័ត៌មានយើងរង់ចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណ៕
https://t.me/+cYqQWKH24_I5ZjE1
https://www.rmn.asia