ខេត្តកំពង់ស្ពឺ ៖ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ក្រុមការងារមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសោរិយោដីខេត្តកំពង់ស្ពឺនិងការិយាល័យភូមិបាលស្រុកភ្នំស្រួចដែលដឹកនាំដោយ លោក តាប់ ម៉ាឡៃ បានចុះបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដីដែលត្រូវចុះបញ្ជីជូនមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោកនិងគ្រួសារអតីតយុទ្ធជនចំនួន ៨៧ គ្រួសារស្ថិតក្នុងភូមិទី ៦ ឃុំត្រែងត្រយឹងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

គ្រួសារយោធិន អតីតយុទ្ធជន ៨៧គ្រួសារទទួលបានស.ជ.ណ ជាគោលការណ៍ចុះបញ្ជី និងចេញវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុពីរាជរដ្ឋាភិបាល
ក្រោយទទួលបាន ស.ជ.ណ របស់ទីស្តីការគណរដ្ឋមន្ត្រី។

យោងតាមមន្ត្រីជំនាញលើកឡើងថា ទីតាំងខាងលើមានទំនាស់ជាយូរឆ្នាំមកហើយ ក្រោយមានការសម្របសម្រួលរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជការរង មេបញ្ជាការកងទ័ពជើងគោក ត្រូវបានរាជរដ្ឋាភិបាលសម្រេចចេញ ស.ជ.ណ លេខ២៨៦ ត្រូវឲ្យមានការចេញបណ្ណកម្មសិទ្ធិជូនគ្រួសារអតីយុទ្ធជន និងអង្គភាព ។

មន្ត្រីជំនាញបានឲ្យដឹងថែមទៀតថា ការបិទផ្សាយជាសាធារណៈរបស់មន្ត្រីសុរិយោដី គឺជានិតិវិធីទុកផ្លូវឲ្យមានការតវ៉ាតាមផ្លូវច្បាប់គ្រប់ក្បាលដីនីមួយៗជៀសវាងខាងជំនាញចេញបណ្ណហើយនាំឲ្យមានទំនាស់ ហើយការបិទផ្សាយនេះគឺមានបិទនៅទីតាំងដីផ្ទាល់ និងនៅសាលាឃុំ និងនៅសាលាស្រុកផងដែរ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed