នៅឆ្នាំ២០២៤នេះ ប្រទេសចិនបានធ្វើឱ្យមានការផ្លាស់ប្តូរកាន់តែធំជាងមុនរវាងប្រជាជននៃក្រុមប្រទេសBRICS ហើយតាមរយៈសុខដុមនីយកម្មរវាងប្រជាជាតិនៃក្រុមប្រទេស BRICS ពិភពលោកពិតជាអាចវាយតម្លៃរួមគ្នាថា កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ក្រុមប្រទេសBRICSដែលមានប្រទេសចិនជាអ្នកផ្តួចផ្តើម ពិតជាសកម្មភាពដែលជំរុញឱ្យមនុស្សជាតិចូលរួមប្រកៀកស្មាគ្នា និងលើកទឹកចិត្ត ដល់ប្រទេសនានាសហការជាមួយក្រុមប្រទេស BRICS លើការផ្លាស់ប្តូរយ៉ាងរស់រវើកនូវវប្បធម៌ចម្រុះរបស់មនុស្សជាតិ។ ប្រទេសចិនយល់ច្បាស់ណាស់ថា «មានតែការមើលថែទាំដោយយកចិត្តទុកដាក់ប៉ុណ្ណោះទេ ទើបអាចធ្វើឲ្យដើមឈើនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការរបស់ក្រុមប្រទេសBRICSបានរីកធំធាត់»។
ដូចទៅនឹងសកម្មភាពជាក់ស្តែងដែលប្រទេសចិនបាននិងកំពុងអនុវត្តទាំងក្របខណ្ឌទ្វេភាគីនិងពហុភាគី ប្រទេសចិនចាត់ទុកការបង្កើនការផ្លាស់ប្តូររវាងប្រជាជន រំលេចឱ្យឃើញកាន់តែច្បាស់ពីស្មារតីនៃភាពជាដៃគូសហការដែលជ្រោមជ្រែងដោយក្រុមប្រទេស BRICS និងជាបុព្វហេតុដ៏សក្ដិសមសម្រាប់មនុស្សជាតិដែលសមស្របទៅនឹងការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់ក្រុមប្រទេស BRICS ដោយមានប្រទេសចិនជាអ្នកផ្តួចផ្តើម។
ជារួម រយៈពេល ៧៥ ឆ្នាំមកនេះ សហគមន៍អន្តរជាតិបានយល់ដឹងច្បាស់ និងកាន់តែស៊ីជម្រៅពីតួនាទីថែរក្សាសន្តិភាពរបស់ប្រទេសចិនចំពោះពិភពលោក ហើយប្រទេសចិនមិនរាថយក្នុងកិច្ចចូលរួមថែរក្សាបាននូវផលប្រយោជន៍សន្តិភាព និងការអភិវឌ្ឍសម្រាប់ពិភពលោក ដែលក្នុងនោះចិនដើរតួនាទីកាន់តែសកម្មនៅក្នុងក្រុមប្រទេស BRICS ។
ឆ្នាំ២០២៤នេះបានស្តែងឱ្យឃើញពីតួនាទីរបស់ប្រទេសចិនក្នុងការលើកទឹកចិត្តដល់ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ហើយជាងពេលណាៗទាំងអស់ដែលសហគមន៍អន្តរជាតិត្រូវខំបន្តកិច្ចសហការជាមួយប្រទេសចិន និងគាំទ្ររាល់គំនិតផ្តួចផ្តើមនានារបស់ប្រទេសចិន ការគាំទ្រនិងចូលរួមអនុវត្តតួនាទីរបស់ខ្លួនយ៉ាងសកម្មដើម្បីប្រកៀកស្មារជាមួយចិនក្នុងការអនុវត្តនូវគំនិតផ្តួចផ្តើមរបស់ចិនស្តីពីអភិបាលកិច្ចជាសកល សន្តិសុខសកល និងអភិវឌ្ឍសកល ស្របតាមគោលគំនិតដើមរួមគ្នាស្តីពី ការប្រកាន់ខ្ជាប់ដោយឥតងាករេនូវពហុភាគីនិយម ការប្រកាន់ខ្ជាប់ដោយភក្តីភាពចំពោះការអភិវឌ្ឍប្រកបដោយចីរភាព និងការប្រកាន់ខ្ជាប់ដោយឥតរាថយនូវកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ សមាជិកគណៈប្រតិបត្តិកសមាគមមិត្តភាពកម្ពុជា-ចិន