ភ្នំពេញ៖មន្ត្រីជំនាញសេដ្ឋកិច្ច និងអ្នកសិក្សាស្រាវជ្រាវនៅកម្ពុជាបានលើកឡើងថា គំនិតផ្តូចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវគឺជាគោលនយោបាយបើកចំហរ និងសមាហរណកម្មសេដ្ឋកិច្ចរបស់ចិនទៅកាន់សកលោក។
ឯកឧត្តមបណ្ឌិតគីសេរីវឌ្ឍន៍ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថាគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ របស់ប្រទេសចិនត្រូវបានលើកឡើងដោយលោកប្រធានាធិបតីចិន ស៊ី ជិនភីង ដែលបានផ្សារភ្ជាប់យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាមួយប្រទេសនិងតំបន់ដែលចូលរួមកិច្ចកសាង”ខ្សែក្រវាត់និងផ្លូវ” នេះ។
បច្ចុប្បន្ននេះ ប្រទេសចិនបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការស្តីពីការរួមគ្នាកសាង« «ខ្សែក្រវាត់និងផ្លូវ» ជាមួយប្រទេសជាង ១៥០ និងអង្គការអន្តរជាតិជាង ៣០ ដែលធ្វើឱ្យគម្រោង សហប្រតិបត្តិការទ្វេភាគីនិងពហុភាគីជាច្រើនត្រូវបានអនុវត្តយ៉ាងប្រាកដប្រជា បានគ្របដណ្តប់លើគ្រប់ វិស័យ ដូចជាកសិកម្ម ថាមពល ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន សុខាភិបាល ហិរញ្ញវត្ថុនិងបច្ចេកវិទ្យាជាដើម។
សំឡេង៖« ប្រទេសចិនគឺជាប្រទេសដ៏ធំមួយ ដែលមានប្រជាជនប្រហែលជា ២០% នៃចំនួនប្រជាជនពិភព លោក ហើយក៏ប្រទេសដែលមានទំហំសេដ្ឋកិច្ចធំទី២ នៅលើសាកលលោកផងដែរ។ ប្រទេសនេះត្រូវបានគេចាត់ទុកថា ជាប្រទេសដែលមានការលូតលាស់សេដ្ឋកកិច្ចក្នុងល្បឿនដ៏លឿនមួយក្នុងរយៈពេលជាងមួយទស្សវត្សចុងក្រោយនេះ។
ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ឆ្លងតាមរយៈការអនុវត្តគោលនយោបាយធ្វើសេរីភាវូបនីយកម្មនិងកិច្ចសម្រួលខាងពាណិជ្ជកម្មនិងវិនិយោគ ប្រទេសចិនបានពង្រីកការនាំចូលដោយម្ចាស់ការ បន្ធូរបន្ថយលក្ខខណ្ឌស្តីពីការអនុញ្ញាតឱ្យចូលទីផ្សារ ក៏ដូចជាអនុវត្តគោលនយោបាយការពារកម្មសិទ្ធិបញ្ញាដើម្បីបង្កើតបរិយាកាសធ្វើពាណិជ្ជកម្មលំដាប់ឈានមុខលើឆាកអន្តរជាតិ ។»
លោកបណ្ឌិត ជា មុនីឫទ្ធិប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានមានប្រសាសន៍ថា ប្រទេសចិនបាននឹងកំពុងបង្កើន និងព្យាយាមកសាងសហគមន៍ចំនួនពីរគឺ គឺសហគមន៍រួមជីវិត និងសហគមន៍រួមវាសនា។
សំឡេង៖ «ទាក់ទងទៅនឹងកិច្ចសហប្រតិប្រតិបត្តិការជាមួយប្រទសផ្សេងៗ …ប្រទេសចិនបាននឹងកំពុងបង្កើន និងព្យាយាមកសាងសហគមន៍ចំនួនពីរគឺ គឺសហគមន៍រួមជីវិត និងសហគមន៍រួមវាសនា ហើយចិនជាប្រទេសមានមូលធនមនុស្សច្រើនជាងគេនៅលើពិភពលោក»។
លោកសាលសុខ វិស័យ ជាគរុនិស្សិតមួយរូបបានទទួលស្គាល់ថា តាមរយៈគំនិតផ្តូចផ្តើមខ្សែក្រវាត់ និងផ្លូវ ប្រទេសចិន បានផ្តល់នូវផលប្រយោជន៍ ជាច្រើនសម្រាប់ពិភពលោក ជាពិសេសកម្ពុជា៖
សំឡេង៖ « ប្រទេសចិនបានជួយប្រទេសកម្ពុជាច្រើនដូចជាផ្លូវថ្នល់ ស្ពាន និងជំនួយផ្សេងលើគ្រប់វិស័យ»
សូមបញ្ជាក់ថា «ខ្សែក្រវាត់និងផ្លូវ» ប្រកាន់ខ្ជាប់ការរួមគ្នាពិគ្រោះពិភាក្សា រួមគ្នាកសាងនិងរួមចែករំលែក ហើយឆ្លងកាត់អរិយធម៌ វប្បធម៌ របបសង្គមផ្សេងៗគ្នានិងគម្លាតនៃដំណាក់កាលអភិវឌ្ឍន៍ ត្រួសត្រាយផ្លូវថ្មីសម្រាប់ការប្រាស្រ័យទាក់ទងរបស់ប្រទេសនានា កសាងក្របខ័ណ្ឌថ្មីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងប្រមូលផ្តុំផលប្រយោជន៍រួមធំបំផុតនៃការអភិវឌ្ឍរួមរបស់មនុស្សជាតិឆ្ពោះទៅកាន់ដំណើរដ៏ស្វាហាប់នៃកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិដែលពឹងផ្អែកទៅវិញទៅមកដោយត្រួសត្រាយមាគ៌ាថ្មីសម្រាប់ការប្រាស្រ័យទាក់ទងគ្នា ដើម្បីរួមគ្នាសម្រេចទំនើបកម្មដែលអភិវឌ្ឍដោយសន្តិវិធី សហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងសម្រចបាននូវវិបុលភាពរួមគ្នា៕ អត្ថបទដោយវិទ្យុមិត្តភាពកម្ពុជាចិន
🌐 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់អង្គភាពសារព័ត៌មានរស្មី ញ៉ូស៍ ៖